សមាគម Shanty Town Spirit បានរៀបចំពិធីគម្រប់ខួប១០ឆ្នាំក្នុងការជួយដល់សហគមន៍

2023/12/08 09:52:25 pm        281

សមាគម Shanty Town Spirit នៅរាត្រីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣នេះ បានរៀបចំ ពិធីគម្រប់ខួប ១០ឆ្នាំ​ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍។ ការប្រារព្ធ​ពិធី​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ថ្លែង​អំណរគុណដល់ជនសប្បុរស ដែលបានចូលរួម​ជួយ​ឧបត្ថម្ភ​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន​ផងដែរ។

សមាគម Shanty Town Spirit ជាសមាគមមួយនៅកម្ពុជា ដែលកំពុង​បន្ត​បេសកកម្ម​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាពក្រលំបាក។ ឈានចូលមកដល់ខែ ធ្នូ ឆ្នាំ ២០២៣នេះ សមាគមបាន​បំពេញ​សកម្មភាព​ក្នុងការជួយដល់ សហគមន៍ក្រីក្ររយៈពេល ១០ឆ្នាំមកហើយ។

ក្នុងឱកាស​គម្រប់ខួប១០ឆ្នាំ នៃដំណើរការរបស់ខ្លួននេះ សមាគម Shanty Town Spirit ក៏​បាន​រៀបចំ​ពិធី​ជួបជុំ ជាមួយសប្បុរសជន បណ្ដាក្រុមហ៊ុន ជាច្រើន ដើម្បីថ្លែង​អំណរ​គុណ​ដល់​ការ​ជួយ​សមាគម ក្នុងកិច្ចការមនុស្សធម៌កន្លងមកនេះ។

ក្នុងឱកាសនោះ ព្រះនាង Ermine ជាស្ថាបនិកនៃ Shanty Town Spirit បានមានបន្ទូល អរគុណ​ដល់សប្បុរសជនទាំងអស់ ដែលបាន​ចូលរួម​ឱ្យ​កិច្ច​ការ​មនុស្ស​ធម៌​មួយ​នេះ​ឱ្យ​ដំណើរ​ការ​ទៅ​បាន និងបានជួយលើកកម្ពស់ការរស់នៅរបស់គ្រួសារជាច្រើនក្នុងសហគមន៍។ ទន្ទឹម​នឹង​កិច្ច​ការ​ជា​ច្រើន​ដែលសម្រេចបានរយៈពេល១០ឆ្នាំមកនេះ ព្រះនាងមានបន្ទូលថែម ថា​សមាគម​នឹង​បន្ត​កិច្ចការ​សំខាន់បន្តបន្ទាប់ទៀតដើម្បីសហគមន៍។

ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធីពង្ស ( Norodom Narithipong ) ក៏បានមានបន្ទូលថែម ដោយ​ថ្លែង​អំណរគុណជូនដល់ រាល់អ្នកឧបត្ថម្ភគាំទ្រ ជួយជាថវិកា និងសម្ភារ ក្នុង​ដំណើរ​ការ​ជួយ​ដល់​សហគម​ក្រីក្រ​រយៈពេល ១០ឆ្នាំមកនេះផងដែរ។

 សមាគម Shanty Town Spirit  បានចាប់ផ្ដើមជួយដល់សហគមន៍ក្រីក្រ រយៈពេល​១០​ឆ្នាំ​មក​ហើយ​។ សមាគមនេះ បច្ចុប្បន្ននៅតែបន្តជួយដល់ សហគមន៍ក្រីក្រដែលរស់នៅក្នុងតំបន់ ស្ថានីយ៍​បូម​ទឹកបឹងត្របែក។ បេសកម្មរបស់ សមាគមនេះផ្តោតលើកិច្ចការជាច្រើន ដោយរាប់​បញ្ចូល​ទាំង​ការអប់រំ ការលើកកម្ពស់ជីវភាព ការថែទាំសុខភាព អនាម័យ និងកិច្ចការជាច្រើនទៀត ពិសេស​គឺផ្តោតជួយលើប្រជាពលរដ្ឋគ្រប់ក្រុមអាយុ ចាប់រាប់ពីកុមារ យុវជន មនុស្សវ័យកណ្ដាល និងមនុស្សចាស់ជរាផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        188
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm