ខេត្តព្រះវិហារប្រារព្ធទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

2023/12/08 09:57:10 pm        165

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ បានអញ្ជើញអធិបតីភាពក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ“សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” និង​រួម​បញ្ចូល​ទិវាអន្តជាតិនៃជនពិការ ​៣ធ្នូ ទិវាអ្នកស្ម័គ្រចិត្ត ​៥ធ្នូ នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។

មានវត្តមានចូលរួមនាឱកាសនោះ មានសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា​ អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ​ជនមានពិការ មកពីក្រុង-ស្រុកទាំង៧​ ក្នុងខេត្តព្រះវិហារ និងអ្នកពាក់ព័ន្ធជាច្រើន​រូបទៀត។

លោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់​ជាតិនៃវេទិកា​ភាព​ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

មានមតិសំណេះសំណាលនាឱកាសនោះ​ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បាន​ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់នូវសុខទុក្ខប្រជាពលរដ្ឋ ទៅលើការឈាន​ឆ្ពោះទៅ​ការ​បញ្ចប់អេដស៍ នៅឆ្នាំ២០២៥ ក្នុងន័យនេះ​មានគោលបំណងទាញការយកចិត្តទុក​ដាក់​របស់បងប្អូន និងក្មួយៗយុវជន ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការចម្លងមេរោគ​អេដស៍/ជំងឺអេដស៍។​ ហើយត្រូវចូលរួមអនុវត្តតាមរយៈសារលិខិតសំខាន់ៗទាំង ៦ចណុច របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់​ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ​ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងកោតសរសើរដល់អ្នកស្ម័គ្រចិត្ត ​និងយុវជនកាកបាទក្រហម ដែលតែងតែ​ខិតខំបំពេញតួនាទីរបស់ខ្លួននាពេលកន្លងមក​បានយ៉ាងល្អប្រសើរ ព្រមទាំង​ផ្ដាំផ្ញើ​ជម្រុញដល់បងប្អូនជនពិការភាព និងអ្នករស់នៅជាមួយមេ​រោគអេដស៍​ទាំងអស់ ថែរក្សា​សុខភាព​អោយបានល្អ ឧស្សាហ៍ហាត់ប្រាណ​ ហូបស្អាត ​ផឹកស្អាត លាងដៃជាមួយសាប៊ូជាប្រចាំ។

ក្នុងពិធីនេះ ក៏មានការផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ​ចំនួន ៥២គ្រួសារ ​និងជនមានពិការភាព ចំនួន ១៥គ្រួសារ ក្នុងមួយ​គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ​ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៥០,០០០រៀល។

បន្ថែមពីនេះ ​សាខាក៏បានឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្ត​ ចំនួន ២៥នាក់ ​នូវថវិកាចំនួន ​២០,០០០រៀល ប័ណ្ណសរសើរ១ សាប៊ូម្សៅ ១គីឡូ, យុវជនកាកបាទក្រហមកម្ពុជា ​ចំនួន ២៥នាក់ ថវិកាចំនួន ២០,០០០រៀល ប័ណ្ណសរសើរ១ ​សៀវភៅ២ក្បាល និងប៊ិច ១ដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        234
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm