រាជរដ្ឋាភិបាលគ្រោងបង្កើនថវិកាជាតិដល់ ១៧០០ លានដុល្លារដើម្បីអភិវឌ្ឍមូលដ្ឋានឆ្នាំ២០២៤

2023/12/08 10:04:03 pm        245

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបើកប្រជុំ​ផ្សព្វផ្សាយ​ការងារ​កំណែ​ទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងគណនេយ្យភាពសង្គមជាមួយបណ្តាសារពត៌មាន។ នៅ​ក្នុង​កិច្ច​ប្រជុំនេះ ឯកឧត្តម ចាន់ សុធា អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប បញ្ជាក់ថា ឆ្នាំ២០២៤នេះ រាជ​រដ្ឋាភិបាល​បាន​គ្រោងបង្កើនការចំណាយថវិកាជាតិរហូតដល់ ១៧០០លានដុល្លារ ស្មើនឹង ២០% នៃ​ថវិកាជាតិសរុប ដើម្បីអភិវឌ្ឍមូលដ្ឋានឃុំសង្កាត់ទូទាំងប្រទេស។

ឯកឧត្តម ចាន់ សុធា បានថ្លែងថា ថវិកាជាតិ​ដែល​គ្រោង​ចំណាយ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​នៅ​ឆ្នាំ​២០២៤ គឺមានចំនួនកើនឡើងប្រមាណជាង ៤0០ លានដុល្លារ ខណៈនៅក្នុងឆ្នាំ២០២៣ រាជ​រដ្ឋាភិបាលបានចំណាយថវិកាជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានថ្នាក់ក្រោមជាតិមានប្រមាណ ១២៥៥ លានដុល្លារ ស្មើនឹង១៧% នៃថវិកាជាតិសរុប។

ឯកឧត្តម ចាន់ សុធា បញ្ជាក់ថា ក្នុង​ចំណោម​ធនធាន​ថវិកា​ជាតិ​ដែល​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ២០២៣ ទាំង១២៥៥លានដុល្លារនោះ គឺរដ្ឋបាលថ្នាក់ឃុំសង្កាត់ទទួលបាន ២៥៥ លាន​ដុល្លារ រដ្ឋបាលថ្នាក់ស្រុកខ័ណ្ឌទទួលបាន ១៦២ លានដុល្លារ និងថ្នាក់​រាជ​ធានី​ខេត្ត​ទទួល​បាន​ជាង ៨០០ លានដុល្លារ។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលថ្នាក់ជាតិ បានផ្ទេរមុខងារប្រមាណជាង ២០ វិស័យ​ទៅ​ឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានផ្ទេរមន្ត្រីទៅបម្រើការនៅថ្នាក់ក្រោមជាតិ មានប្រមាណជាង ៤ ម៉ឺននាក់ ហើយនៅឆ្នាំ២០២៤នេះ រដ្ឋបាល​ថ្នាក់ជាតិ​នឹង​បន្ត​ផ្ទេរ​មន្ត្រី​ទៅ​បម្រើ​នៅថ្នា​ក់​ក្រោម​ជាតិ​ប្រមាណ​ជាង ៦ ម៉ឺននាក់ទៀត ដែលភាគច្រើនគឺជាមន្ត្រីគ្រូបង្រៀននៅថ្នាក់បឋមសិក្សា និង​មត្តេយសិក្សា ។

ឯកឧត្តមបន្តថា តាមរយៈការ​ផ្ទេរ​មុខងារ​ទាំង​វិស័យ​២០​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ជា​អ្នក​ទទួល​ខុស​ត្រូវ និងនៅជិតជាមួយពលរដ្ឋនោះ គឺបានជំរុញ​ឲ្យ​មូលដ្ឋាន​ឃុំ​សង្កាត់​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដូចជា ការធានាផ្តល់សេវាជូនពលរដ្ឋលឿនរហ័ស ការទទួលបានស្ថាបនាផ្លូវ និង​អភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងបរិស្ថានជាដើមកាន់តែប្រសើរឡើង៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        211
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm