អាមេរិកដាក់ទណ្ឌកម្មលើបណ្តាញគាំទ្រដោយអ៊ីរ៉ង់ ដែលផ្តល់មូលនិធិដល់ក្រុមឧទ្ទាមហ៊ូធី របស់យេម៉ែន

2023/12/08 10:12:39 pm        229

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) លើបុគ្គល និងអង្គភាពចំនួន ១៣ សម្រាប់ការចោទប្រកាន់ថាបានបង្កកប្រាក់រាប់សិបលានដុល្លារជារូបិយប័ណ្ណបរទេសដល់ក្រុមឧទ្ទាមហ៊ូធី (Houthi) របស់ប្រទេសយេម៉ែន ពីការលក់ និងដឹកជញ្ជូនទំនិញរបស់អ៊ីរ៉ង់។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលជាកងកម្លាំងយោធាប៉ារ៉ា និងចារកម្មរបស់ប្រទេសអ៊ីរ៉ង់មួយនេះ បានគាំទ្រគម្រោងដែលពាក់ព័ន្ធនឹងបណ្តាញប្តូរប្រាក់ដ៏ស្មុគស្មាញ និងក្រុមហ៊ុននានានៅក្នុងប្រទេសជាច្រើន។

អនុរដ្ឋលេខាធិការក្រសួងរតនាគារលោក ប្រ៊េន ណែលសុន (Brian Nelson) បាននិយាយថា មូលនិធិដែលផ្តល់ដោយប្រទេសអ៊ីរ៉ង់ បានបង្កឲ្យមានការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមឧទ្ទាមហ៊ូធី លើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ដែលបង្កគ្រោះថ្នាក់ដល់ពាណិជ្ជកម្មអន្តរជាតិ។

ក្រុមហ៊ូធី បាននិយាយថា ពួកគេបានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលប្រឆាំងនឹងអ៊ីស្រាអែល និងនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម ដើម្បីជាការឆ្លើយតបទៅនឹងការវាយលុករបស់រដ្ឋជ្វីហ្វមួយនេះ ដែលបានធ្វើឡើងប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកចូលទឹកដីអ៊ីស្រាអែលដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ហើយអ៊ីរ៉ង់ បដិសេធថាមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារទាំងនោះទេ។

ទណ្ឌកម្មនេះ នឹងបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក នៃអ្នកដែលជាគោលដៅទាំងនោះ ហើយជាទូទៅហាមឃាត់ជនជាតិអាមេរិក មិនឱ្យធ្វើប្រតិបត្តិការជាមួយពួកគេ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm