ទីភ្នាក់ងារសារព័ត៌មាន ចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់អ្នកកាសែត ដែលជាលទ្ធភាពឧក្រិដ្ឋកម្ម សង្គ្រាម

2023/12/08 10:13:48 pm        237

ទីភ្នាក់ងារព័ត៌មាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតមួយ បានបង្ហាញថា ការវាយប្រហារដោយរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់អ្នកកាសែតវីដេអូរ៉យទ័រម្នាក់ និងធ្វើឲ្យអ្នកកាសែតចំនួន៦នាក់ រងរបួស កាលពីថ្ងៃទី១៣ ខែតុលា នៅក្នុងប្រទេសលីបង់ ជាអ្វីដែលអង្គការសិទ្ធិមនុស្សពីរ បានសន្និដ្ឋានថា ប្រហែលជាការវាយប្រហារដោយចេតនា និងឧក្រិដ្ឋកម្មសង្គ្រាម។

សារព័ត៌មានរ៉យទ័រ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួន បានបង្ហាញថា អ្នកថតវីដេអូ Issam Abdallah មានវ័យ ៣៧ឆ្នាំ ដែលបានតាមយកព័ត៌មានសង្គ្រាមជាច្រើនឆ្នាំ កំពុងថតការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅចម្ងាយមិនដល់មួយម៉ាយពីព្រំដែនជាមួយប្រទេសលីបង់ នៅពេលដែលគ្រាប់មួយគ្រាប់ បានត្រូវចំអ្នកកាសែតមួយក្រុមមកពីសារព័ត៌មានរ៉យទ័រ AFP និង Al Jazeera ដោយបានសម្លាប់លោក Abdallah។ ការវាយប្រហារលើកទីពីរ មិនដល់៤០នាទី ក្រោយមកបានបណ្តាលឲ្យអ្នកថតរូប AFP ឈ្មោះ Christina Assi មានវ័យ២៨ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ។

អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួន បានសន្និដ្ឋានថា ការវាយប្រហារនេះ ទំនងជាការវាយប្រហារដោយផ្ទាល់ទៅលើជនស៊ីវិល និងជាឧក្រិដ្ឋកម្មសង្គ្រាម។

សារព័ត៌មានរ៉យទ័យ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនរួមមានការសម្ភាសន៍ជាមួយប្រភពជាង ៣០ ដោយពិនិត្យមើលរូបថត និងវីដេអូយ៉ាងទូលំទូលាយ ព្រមទាំងសិក្សាលើភ័ស្តុតាងពីទីតាំងនៃការវាយប្រហារទាំងនោះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm