កូនប្រុសប្រធានាធិបតីអាមេរិក ហាន់ធឺ បៃដិន ត្រូវចោទប្រកាន់ពីគម្រោងគេចវេសបង់ពន្ធ ១,៤លានដុល្លារ

2023/12/08 10:14:50 pm        231

ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ព្រហ្មទណ្ឌថ្មីប្រឆាំងនឹងកូនប្រុសរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) គឺលោក ហាន់ធឺ បៃដិន (Hunter Biden) ដោយចោទប្រកាន់ថាគេចវេសមិនបានបង់ពន្ធចំនួន ១,៤លានដុល្លារ ខណៈដែលចំណាយប្រាក់រាប់លានដុល្លារលើការរស់នៅដ៏ខ្ជះខ្ជាយរបស់ខ្លួន។

លោក ហាន់ធឺ បៃដិន វ័យ ៥៣ឆ្នាំត្រូវបានរងការវាយប្រហារដោយបទឧក្រិដ្ឋចំនួន ៣ករណីនិងបទល្មើសពន្ធដារចំនួន ៦ករណី នេះបើយោងតាមការចោទប្រកាន់ដែលបានបញ្ជូនទៅតុលាការស្រុកអាមេរិក នៃរដ្ឋកាលីហ្វ័រនីញ៉ា។

តុលាការបានបន្ថែមថា ជំនួសមកវិញលោកហាន់ធឺ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើ «គ្រឿងញៀន នារីកំដរ និងមិត្តស្រី សណ្ឋាគារប្រណីតៗ និងអចលនទ្រព្យសម្រាប់ជួល រថយន្តទំនើប សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត« រួមទាំងចំណាយប្រាក់ជាង ៧ម៉ឺនដុល្លារលើការស្តារនីតិសម្បទាពីគ្រឿងញៀន។

លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៧ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ ក្រសួងយុត្តិធម៌បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនកំពុងបន្ត ហើយមេធាវីរបស់លោក ហាន់ធឺ បៃដិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយសេតវិមានក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។

ការចោទប្រកាន់នេះ គឺជាសំណុំរឿងព្រហ្មទណ្ឌទីពីរដែលធ្វើឡើងប្រឆាំងនឹងលោកកូនប្រុសលោកប្រធានាធិបតី បៃដិន ដោយលោក ដេវីដ វេយស៍ (David Weiss) ដែលជាទីប្រឹក្សាពិសេសត្រូវបានតែងតាំងដោយលោកអគ្គមេធាវី មឺរីក ហ្កាឡែន (Merrick Garland) ដើម្បីត្រួតពិនិត្យការស៊ើបអង្កេតលើកូនប្រុសរបស់ប្រធានាធិបតីរូបនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm