ប្រឡាយ​បឹងទំពន់​ កំពុង​ស្ដារ​បាន​៦០​ភាគរយ​ហើយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ភ្នំពេញ

2021/06/16 07:46:37 pm        332

ភ្នំពេញ ​៖ ការស្តារ​ប្រឡាយ បឹងទំពន់ ដើម្បី​រំដោះ​ទឹក​រដូវវស្សា​ក្នុង​ខណ្ឌ​ចំនួន​៥ នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៤ ​ខែមិថុនា​សម្រេចបាន​៦០​ភាគរយ​ហើយ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និងកំពុង​ស្តារ​ប្រឡាយ​បឹងទំពន់ ​ដែលមាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ​ដើម្បី​រំដោះ និង​បង្ហូរ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ។

បើតាម​លោក ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក ​បូមទឹក​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹងថា ប្រឡាយ​បឹងទំពន់ មាន​ប្រវែង ៣៧១០​ម៉ែត្រ ​និង​មាន​ទទឹង​៣០​ម៉ែត្រ ដែល​ភ្ជាប់​ពី​ប្រឡាយ​ស្ទឹងមានជ័យ​ ដល់​ស្ថានីយ​បូមទឹក​បឹងទំពន់​ផ្លូវ​៣៧១ ​។ ប្រឡាយ​នេះ​បាន​ចាប់ផ្តើម​ស្តារ​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ហើយ​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្តារ​ប្រឡាយ​បឹងទំពន់ ​សម្រេចបាន​៦០​ភាគរយ​ហើយ គិត​ជា​ប្រវែង ២២០០​ម៉ែត្រ ។

លោក ​បាន​បន្ថែមថា ប្រឡាយ​បឹងទំពន់​នេះ​ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ​ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ​និង​១​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌចំការមន ​និង​ខណ្ឌ​៧​មករា​។

លោក ដួង ចាន់​សារ៉ាត់ ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ​ទៅតាម​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​កំណត់ កុំ​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយទឹក​ នាំឱ្យ​បិទបាំង​ផ្លូវទឹក​មិនអាច​ហូរ​ដល់​ស្ថានីយ​បូមទឹក​បាន ដែល​បង្ក​ជា​ជំនន់​ និង​ស្ទះ​ទឹក​តាម​ប្រព័ន្ធ​លូ​ជាដើម​៕


​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        58
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm