ចារកម្មកោះតៃវ៉ាន់និយាយថា មេដឹកនាំចិនជួបប្រជុំគ្នា ពាក់ព័ន្ធនឹងការជ្រៀតជ្រែកការបោះឆ្នោត

2023/12/08 10:18:51 pm        237

ដោយយោងតាមការស៊ើបការណ៍សម្ងាត់ ដែលខ្លួនប្រមូលបាន កោះតៃវ៉ាន់ បានឲ្យដឹងថា បណ្ដាមេដឹកនាំជាន់ខ្ពស់របស់ចិន បានបើកកិច្ចប្រជុំមួយនៅដើមខែធ្នូនេះ ដើម្បី «សម្របសម្រួល» ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងដល់ការបោះឆ្នោតនាពេលខាងមុខរបស់កោះនេះ ជាផ្នែកនៃយុទ្ធនាការដែលមន្ត្រីកោះតៃវ៉ាន់មើលឃើញថា ជាការជ្រៀតជ្រែកដល់ការបោះឆ្នោត។

មន្ត្រីកោះតៃវ៉ាន់បានព្រមានថា ទីក្រុងប៉េកាំងកំពុងព្យាយាមជំរុញអ្នកបោះឆ្នោតឲ្យឆ្ពោះទៅរកបេក្ខជន ដែលស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងអង្គនីតិបញ្ញត្តិ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដែលព្រឹត្តិការណ៍នេះ កំពុងកើតឡើង ក្នុងពេលដែលចិនបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ដើម្បីព្យាយាមបង្ខំឲ្យកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ទទួលយកអធិបតេយ្យភាពរបស់ខ្លួន។

បើយោងតាមមន្ត្រីសន្តិសុខកោះតៃវ៉ាន់ជាច្រើនរូប ដែលបាននិយាយពីបញ្ហានេះជាមួយអ្នកសារព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំនៅទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងដោយមេដឹកនាំលំដាប់ទី៤ របស់គណបក្សកុម្មុយនីស្តចិនលោក Wang Huning ដែលក៏ជាអនុប្រធានក្រុមនាំមុខមជ្ឈិមរបស់ទីក្រុងប៉េកាំង សម្រាប់កិច្ចការកោះតៃវ៉ាន់ ដែលដឹកនាំដោយប្រធានាធិបតី លោក Xi Jinping។

ដោយដកស្រង់ព័ត៌មានពីការស៊ើបការណ៍សម្ងាត់ ដែលកោះតៃវ៉ាន់ប្រមូលបាន មន្ត្រីសន្តិសុខកោះតៃវ៉ាន់ បាននិយាយថា បុគ្គលិកជាន់ខ្ពស់មកពីអង្គភាពនានា រួមមាននាយកដ្ឋានផ្សព្វផ្សាយរបស់ប្រទេសចិន ក្រសួងសន្តិសុខរដ្ឋ ក្រសួងការពារជាតិ និងការិយាល័យកិច្ចការកោះតៃវ៉ាន់ បានចូលរួម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        20
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm