
ភាពអសង្ឃឹមបានកើនឡើង ក្នុងចំណោមពលរដ្ឋប៉ាឡេរស្ទីន ដែលភាគច្រើនត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ស្បៀងអាហារនិងទឹក ខណៈអ៊ីស្រាអែល បានបន្តរារាំងមិនឲ្យចូលនូវរាល់ជំនួយចាំបាច់ភាគច្រើន មកក្នុងដែនដីនេះ។ ការវាយប្រហារ នៅទីក្រុង Rafah តំបន់ហ្កាហ្សាភាគខាងត្បូង ជាកន្លែងដែលកាលពីពេលមុន អ៊ីស្រាអែលបានប្រាប់ពលរដ្ឋហ្កាហ្សាឲ្យជម្លៀសខ្លួនទៅ ដែលបានបង្កការព្រួយបារម្ភនៅកន្លែងមួយក្នុងចំណោមកន្លែងចុងក្រោយ ដែលជនស៊ីវិលអាចស្វែងរកទីជម្រក។
មនុស្សរាប់ពាន់នាក់ បានដេកនៅទីខាងក្រៅដ៏សែនត្រជាក់ ខណៈអ្នកផ្សេងទៀត ស្វែងរកទីជម្រកនៅកន្លែងណាក៏ដោយដែលពួកគេអាចស្វែងរកបានទីចន្លោះ។
នៅហ្កាហ្សាភាគកណ្តាលពលរដ្ឋនិយាយថា កង្វះអាហារ និងថ្នាំពេទ្យ បានជំរុញពលរដ្ឋឲ្យដល់ទីកំណត់របស់ពួកគេ។ មនុស្សរាប់ពាន់នាក់ បានចោមរោមដណ្តើមជំនួយគ្នានៅលើរថយន្តដឹកជំនួយ ភា្លមៗនៅពេលរថយន្តមកដល់ ដោយស្រែកទាមទាមរកអាហារ និងបានហែកកញ្ចប់។
អង្គការសុខភាពពិភពលោក និយាយថាមានតិចតួច ដែលមិនទទួលការព្យាបាលដែលកើតមាន សម្រាប់ត្រឹមតែ១៤ភាគរយនៃប្រជាជនតំបន់ហ្កាហ្សា ដែលមានជំងឺទឹកនោមផ្អែម លើសឈាម និងស្ថានភាពជំងឺបេះដូងរ៉ាំរ៉ៃ។ នាង Etimad Hassan ជនភៀសខ្លួនម្នាក់ដែលដេកជាមួយសមាជិកគ្រួសារចំនួន២១នាក់ នៅក្នុងតង់តូចមួយ ក្នុងទីក្រុង Deir al-Balah បាននិយាយថា គ្មានអាហារទទួលទាន និងគ្មានទឹកផឹកនោះទេ។ នាងនិយាយខណៈសំឡេងរបស់នាងញ័រដោយកំហឹងថា ពួកយើងពុំមែនជាសត្វនោះទេ ហេតុអ្វីបានជាពួកគេដាក់យើងឲ្យនៅក្នុងតង់ដូចជាសត្វសុនខ។