
សហរដ្ឋអាមេរិក បានប្រកាសហាមប្រាមទិដ្ឋាការលើក្រុមជ្រុលនិយម ដែលទទួលខុសត្រូវចំពោះអំពើហិង្សា នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសលោក អង់តូនី ប្ល៊ីនខិន បាននិយាយថា លោកកំពុងចាត់វិធានការ ដើម្បីកំណត់គោលដៅវាយប្រហារដោយអ្នកតាំងលំនៅរបស់អ៊ីស្រាអែល លើជនជាតិប៉ាឡេស្ទីន។
ប៉ុន្តែអ្នកការទូតជាន់ខ្ពស់រូបនេះ បាននិយាយថា បម្រាមនេះ ក៏នឹងអនុវត្តចំពោះជនប៉ាឡេស្ទីនដែលត្រូវបានគេចោទប្រកាន់ពីបទហិង្សានេះដែរ។
ការវាយប្រហារ បានកើនឡើងនៅតំបន់វេសបែង ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រី ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែលភាគខាងត្បូង នៅថ្ងៃទី ៧ ខែ តុលា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា បម្រាមនេះ នឹងប៉ះពាល់ដល់ជនជ្រុលនិយមអ៊ីស្រាអែលរាប់សិនាក់ និងសមាជិកគ្រួសាររបស់ពួកគេមួយចំនួន។ លោកបាននិយាយថា ច្បាប់ហាមមិនឲ្យអាមេរិកបញ្ចេញឈ្មោះអ្នកដែលជាគោលដៅនោះទេ។