UN អរគុណកម្ពុជាបានបរិច្ចាគយុវជនយុវនារីរបស់ខ្លួន ក្នុងប្រតិបត្តិការរក្សាសន្តិភាពសម្រាប់ពិភពលោក

2023/12/08 11:02:23 pm        136

ភ្នំពេញ ៖ អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែករក្សាសន្តិភាព លោក ចន ព្យែរ ឡា ក្រស (Jojn Pierre Lacroix) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានលះបង់នូវយុវជន យុវនារីរបស់ខ្លួនក្នុងប្រតិបត្តិការរក្សាសន្តិភាពសម្រាប់ពិភពលោក បើទោះបីជាការបរិច្ចាកនេះបានប្រឈមនឹងហានិភ័យ និងភាពស្មុគស្មាញច្រើនក៏ដោយនោះ។

 នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នៅទីក្រុងអាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៣ម្សិលមិញនេះលោក ចន ព្យែរ ឡា ក្រសលើកឡើងថាក្នុងនាំអង្គការសហប្រជាតិអំណរគុណ ការបរិច្ចាកដ៏ធំធេងពីសំណាក់យុទ្ធជន យុទ្ធនារីកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាព ដែលការបរិច្ចាកកម្លាំងនេះមានសារៈសំខាន់ណាស់ ដែលកងកម្លាំងរបស់កម្ពុជាបានចូលរួមក្នុងបេសកកម្មពេលខ្លះប្រឈម នឹងហានិភ័យខ្ពស់ និង មានភាពស្មុកស្មាញ។

 លោកអគ្គលេខាធិការរងបានបញ្ជាក់បន្ថែមទៀតថា អង្គការសហប្រជាជាតិ នឹងបន្តការសហការគាំទ្រដល់ការចូលរួមរបស់កម្ពុជាបន្តទៀត ក្នុងនោះលោកបានចាត់ទុកការបេជ្ញាចិត្តរបស់កម្ពុជាដែលបានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ គឺមានសារៈសំខាន់ណាស់ ដែលកម្ពុជា បានបញ្ចូលកងកម្លាំងក្នុងប្រពន្ធ័ត្រៀមជាស្រេច គឺមានកងកំទេចគ្រឿងផ្ទុះបោសំអាតមីន គឺជាសមត្ថភាពដ៏សំខាន់ក្នុងតំបន់បេសកកម្ម ដែលកម្ពុជាមានសមត្ថភាពខ្ពស់ និងជំនាញក្នុងការបន្សាបឧបករណ៍គ្រឿងផ្ទុះកែច្នៃផង និងការបោសំអាតមីនផងដែរ។ 

 នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានគាំទ្រចំពោះកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង អនុញាតឲ្យកម្ពុជាបន្តបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ចាក់ពីការបន្តបេ្តជ្ញារបស់កម្ពុជាក្នុងបញ្ចូលកម្លាំងក្នុងប្រពន្ធ័ត្រៀមជាស្រេច ដែលមាន ១ កងវិស្វកម្មព្រលានយន្តហោះ -១ កងកំទេចគ្រាប់មិនទាន់ផ្ទុះ , បោសសំអាតមីន- ១ កងអាវុធហត្ថ និង ១ កងស្ពានលើគោក និង បណ្តែតទឹក ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលានៅពេលមានសំណូមពរពីអង្គការសហប្រជាជាតិផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm