អាស៊ែរបៃហ្សង់ និងអាមេនី យល់ព្រមលើការដោះដូរអ្នកទោស និងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព

2023/12/08 11:11:29 pm        347

អាស៊ែរបៃហ្សង់ និងអាមេនី បានយល់ព្រមលើការដោះដូរអ្នកទោស និងធ្វើការឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ និងកិច្ចព្រមព្រៀងសន្តិភាពចំពោះជម្លោះដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ជាការសម្រេចមួយដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានស្វាគមន៍។

សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អាស៊ែរបៃហ្សង់ AZERTAC បានឲ្យដឹងថា អាស៊ែរបៃហ្សង់ នឹងដោះលែងអ្នកទោសសង្គ្រាមចំនួន ៣២ នាក់ទៅប្រទេសអាមេនី ជាថ្នូរនឹងសមាជិកយោធាពីរនាក់។  

សេចក្តីថ្លែងការណ៍ បានសរសេរថា៖«សាធារណរដ្ឋអាមេនី និងសាធារណៈរដ្ឋអាស៊ែរបៃហ្សង់ ចែករំលែក   ទស្សនៈថា មានឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចបានសន្តិភាពដែលរង់ចាំជាយូរមកហើយ នៅក្នុងតំបន់នេះ។ ប្រទេសទាំងពីរ បានបញ្ជាក់ឡើងវិញនូវចេតនារបស់ពួកគេ ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនង និងឈានដល់សន្ធិសញ្ញាសន្តិភាព ដោយឈរលើមូលដ្ឋាននៃការគោរពចំពោះគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី។ ការទម្លាយភាពទាល់ច្រកនេះ កើតឡើង បន្ទាប់ពីកិច្ចពិភាក្សារវាងការិយាល័យរបស់ប្រធានាធិបតីអាស៊ែរបៃហ្សង់ និងនាយករដ្ឋមន្ត្រីអាមេនី។

សេចក្តីថ្លែងការណ៍ដដែល បានសរសេរទៀតថា៖«កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចទៅលើការចាត់វិធានការជាក់ស្តែង ឆ្ពោះទៅរកការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ» ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយថា ការដោះដូរអ្នកទោស គឺជាវិធានការកសាងទំនុកចិត្តដ៏សំខាន់ នៅពេលដែលប្រទេសទាំងពីរ ធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm