តំបន់ហ្កាហ្សា និងបណ្ដាញសង្គម Instagram បង្កើតជាបញ្ហាងាយគ្រោះថ្នាក់លាយឡំគ្នា នៅហូលីវូដ

2023/12/09 12:03:08 am        329

តារាសម្ដែងល្បីៗរបស់ហូលីវូដកំពុងទទួលបានផលពីការឈរជាមួយភាគីម្ខាងៗ ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយសរសេរលើគណនីបណ្ដាញសង្គមរបស់ពួកគេជាមួយនឹងពាក្យស្លោក ដូចជា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន» ឬក៏ «ខ្ញុំឈរជាមួយអ៊ីស្រាអែល» ជាដើម។

តារាសម្តែងស្រីជនជាតិអ៊ីស្រាអែល នាង Gal Gadot ដែលមានភាពល្បីល្បាញដោយសារសម្តែងក្នុងភាពយន្តរឿង «Wonder Woman» បានបង្ហាញការគាំទ្រឥតងាករេចំពោះប្រទេសខ្លួន ចាប់តាំងពីថ្ងៃទី៧ ខែតុលា ជាពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្រុកចេញយ៉ាងកំរោលពីតំបន់ហ្កាហ្សា ហើយទៅសម្លាប់មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ព្រមទាំងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ទៀត។ នេះបើតាមមន្ត្រីអ៊ីស្រាអែល។

តារាសម្ដែងរូបនេះបានប្រកាសទៅកាន់អ្នកតាមដាន ក្នុងបណ្ដាញសង្គម Instagram របស់នាងចំនួន ១០៩លាននាក់ថា «ខ្ញុំឈរជាមួយអ៊ីស្រាអែល អ្នកក៏គួរតែធ្វើដូចគ្នាដែរ»។ នាងបានបន្តផ្សព្វផ្សាយ ឬចែករំលែកការបង្ហោះយ៉ាងទៀងទាត់ ដែលទាមទារឲ្យក្រុមហាម៉ាសដោះលែងជនស៊ីវិល ដែលកំពុងត្រូវបានឃុំខ្លួន ដោយការធ្វើបែបនោះទទួលបានទាំងការយល់ស្រប និងការរិះគន់។ អ្នកប្រើប្រាស់បណ្ដាញសង្គម X (ពីមុនជា Twitter) ម្នាក់ បានសរសេរឆ្លើយតបទៅនឹងការបង្ហោះរបស់នាងថា៖ «ខណៈពេលដែលអ្នកនៅជាមួយវា (បណ្ដាញសង្គម) តើអ្នកអាចប្រើវេទិការបស់អ្នកនេះ ដើម្បីចែករំលែកពីជនជាតិប៉ាឡេស្ទីនស្លូតត្រង់ ដែលបាត់ខ្លួន និងត្រូវបានសម្លាប់ផងបានទេ?»។

យោងតាមរដ្ឋបាលរបស់ក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ក្នុងការសងសឹកដល់ការវាយប្រហារថ្ងៃទី៧ ខែតុលា អ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សាស្ទ្រីប និងបានបើកប្រតិបត្តិការផ្លូវគោក ដោយបានសម្លាប់មនុស្សជាង ១៧.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

គណនី Instagram របស់តារាបង្ហាញម៉ូដអាមេរិក នាង Gigi Hadid ដែលមានដើមកំណើតប៉ាឡេស្ទីន និងមានអ្នកតាមដានចំនួន ៧៩លាននាក់ មិនសូវចាប់អារម្មណ៍លើការបង្ហាញម៉ូដនោះឡើយ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នាងបានលើកឡើងពី «ការធ្វើបាបជាប្រព័ន្ធលើប្រជាជនប៉ាឡេស្ទីនពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល»។ តែការបញ្ចេញមតិយោបល់មួយ ដោយមានអ្នកផ្សេងបញ្ចេញការយល់ឃើញស្រដៀងគ្នានេះ បានលើកឡើងថា៖ «ឈប់ផ្សព្វផ្សាយពាក្យភូតភរទៀតទៅ។ នាង និងបងប្អូនស្រីរបស់នាង គឺជាពួកប្រឆាំងជនជាតិជ្វីហ្វ»។

ដូច្នេះជារួម ឃើញថា តារាល្បីៗអាចទទួលបានការកោតសរសើរ និងការស្អប់ខ្ពើមយ៉ាងខ្លាំងក្លាពីមហាជន ជាពិសេសប្រសិនបើពួកគេបញ្ចេញមតិយោបល់លើជម្លោះនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm