
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានជំរុញសមាជិកសភាអាមេរិកឲ្យ«លើកកម្ពស់ កិច្ចខិតខំប្រឹងប្រែង»របស់អ៊ុយក្រែន ដោយអនុម័តកញ្ចប់ជំនួយសម្រាប់ទីក្រុងគីវដែលបានជាប់ពាក់ព័ន្ធនៅក្នុងការឈ្លោះប្រកែកគ្នានៅក្នុងគណបក្សសាធារណរដ្ឋ។
លោក Cameron ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងប្រាប់សារព័ត៌មាន CNN ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក គឺជា «អ្នករៀបចំ»នៃក្រុមចម្រុះលោកខាងលិច ដែលគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងប្រទេសរុស្ស៊ី។
ការអន្តរាគមន៍របស់លោក កើតឡើង មួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភា បានរារាំងជំនួយបរទេសមិនឲ្យសម្រេច ដោយសារមានការតវ៉ាជុំវិញការខ្វះខាតកញ្ចប់នៃការផ្លាស់ប្តូរចំពោះគោលនយោបាយព្រំដែន និងអន្តោប្រវេសន៍។
លោក Cameron បានថ្លែងប្រាប់សារព័ត៌មា CNN ថា៖«មនុស្សភាគច្រើនដែលខ្ញុំបានជួបតាមរយៈសារព័ត៌មាន The HILL កាលពីម្សិលមិញ គាំទ្រអ៊ុយក្រែន ព្រោះវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ ទោះបីជាលោក ជៀសវាងការអត្ថាធិប្បាយលើការទាមទាររបស់គណបក្សសាធារណរដ្ឋស្តីពីអន្តោប្រវេសន៍ក៏ដោយ។ «នេះគឺជាការវិនិយោគទៅលើភាពជោគជ័យរបស់ពួកគេ ហើយអ្វីដែលអាក្រក់បំផុតនៅក្នុងពិភពលោក គឺអនុញ្ញាតឲ្យលោកពូទីនទទួលបានជ័យជម្នះនៅអ៊ុយក្រែន។