គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃ ការងារថែទាំជាប្រចាំផ្លូវកៅស៊ូរDBSTចំនួន៥ខ្សែ ក្នុងខេត្តពោធិ៍សាត់

2023/12/09 01:40:38 am        96

ពោធិ៍សាត់ ៖ គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូរប្រភេទDBSTចំនួន៥ខ្សែ ជាលើកទី២ក្នុងខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងគម្រោងការងារថែទាំផ្លូវជាប្រចាំក្នុងឆ្នាំ២០២៣ ដោយគិតចាប់តាំងពីដើមខែមករា រហូតដល់ចុងខែធ្នូ ដែលអនុវត្តន៍គម្រោងដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ ផ្លូវកៅស៊ូរទាំង៥ខ្សែនេះ សរុបមានប្រវែងជិត ៦១ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកក្រគរ ស្រុកតាលោ និងស្រុកបាកាន រួមមាន៖ 

១-ផ្លូវអូរសណ្តាន់ កំពង់ពោធិ៍ប្រវែង ៨.២គម  

២-ផ្លូវត្រពាំងជង បឹងបត់កណ្តោល ប្រវែង១៦.១គម

៣-ផ្លូវបឹងខ្នារ មេទឹក ប្រវែង៩.៧គម 

៤-ផ្លូវបឹងខ្នារ តាលោ ប្រវែង១៨.២គម

៥-ផ្លូវអូរតាប៉ោង រំលេច ប្រវែង ៨.៦៨គម

គួរអោយដឹងដែរថា បន្ទាប់ពីផ្លូវត្រូវបានស្ថាបនារួចរាល់ ការងារថែទាំផ្លូវកៅស៊ូរDBSTទាំង៥ខ្សែនេះជាប្រចាំពិតជាមានសារៈសំខាន់បំផុតដើម្បីធានាអោយផ្លូវប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើដំណើរនិងដឹកកសិផល របស់ប្រជាពលរដ្ឋ ជាប្រយោជន៍រួម ហើយការងារថែទាំ ផ្លូវជាប្រចាំនេះមានដូចជា ការជួសជុលសំបុកមាន់ ចង្អូរនៅលើផ្លូវដែលស្រុត កាប់ឆ្ការព្រៃសងខាងផ្លូវ និងសម្អាតប្រព័ន្ធរំដោះទឹកនៅតាមដងផ្លូវជាដើម ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព។

បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេស ក្នុងនោះដែរគណៈកម្មាធិការអន្តរក្រសួង សូមអោយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយនិងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាជាច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ៕ អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        207
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        102
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm