ឥស្សរជនជាន់ខ្ពស់អង់គ្លេស ប្រាប់អាមេរិកថា ការរារាំងជំនួយអ៊ុយក្រែន ជាអំណោយបុណ្យណូអែល សម្រាប់លោក Putin

2023/12/09 01:40:47 am        573

រដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស លោក David Cameron កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) បានជំរុញឲ្យសមាជិកសភាអាមេរិកអនុម័តជំនួយថ្មី សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជួយផ្តល់មូលនិធិដល់ការប្រយុទ្ធរបស់ទីក្រុងគីវ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

កាលពីថ្ងៃពុធ ព្រឹទ្ធសភាអាមេរិកបានរារាំងសំណើសេតវិមាន សម្រាប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១០៦ពាន់លានដុល្លារ ដែលជាជំនួយចម្បង សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ជាការសម្រេច ដែលឥស្សរជនជាន់ខ្ពស់លោក Cameron បានពណ៌នាថា ជាការផ្ដល់ «អំណោយបុណ្យណូអែល» ដល់ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

នេះគឺជាការខកចិត្តមួយសម្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបានជំរុញឲ្យសមាជិកសភាអនុម័តលើមូលនិធិ ដោយព្រមានថា លោក Putin នឹងមិនបញ្ឈប់ជាមួយនឹងជ័យជម្នះ នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយថែមទាំងអាចវាយប្រហារប្រទេសសមាជិករបស់អង្គការណាតូផងដែរ។

ពាក់ព័ន្ធនឹងការមិនទទួលបានការអនុម័តនេះ លោក Cameron បានប្រាប់វេទិកាសន្តិសុខ Aspen នៅឯរដ្ឋធានីរបស់សហរដ្ឋអាមេរិកថា៖ «យើងគួរតែប្រគល់ប្រាក់នេះទៅឲ្យប្រជាជនអ៊ុយក្រែន។ យើងគួរតែគាំទ្រពួកគេ ហើយត្រូវប្រាកដថា គឺលោក Putin ជាអ្នកចាញ់ ព្រោះប្រសិនបើប្រាក់នោះមិនត្រូវបានអនុម័តទេ មានតែមនុស្ស ២នាក់ប៉ុណ្ណោះ ដែលនឹងញញឹម។ ម្នាក់ក្នុងចំណោមនោះ គឺលោក Putin ហើយម្នាក់ទៀត គឺលោក Xi Jinping នៅទីក្រុងប៉េកាំង។ ហើយខ្ញុំមិនដឹងពីអ្នកនោះទេ ប៉ុន្តែខ្ញុំមិនចង់ផ្តល់អំណោយបុណ្យណូអែលដល់មនុស្សទាំងនោះឡើយ»៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm