​Ronaldo បង្កើត​ប្រវត្តិសាស្ត្រ​ពីរ​ក្នុង​ជ័យជំនះ​របស់​ព័រទុយហ្កាល់​យប់មិញ និង​ខិត​ជិត​បំបែក​កំណត់​ត្រា​

2021/06/16 09:32:02 pm        93

​បាល់ទាត់៖ ​ក្រុម​ព័រទុយហ្កាល់​បាន​ចាប់ផ្ដើម​យុទ្ធនា​ការ ​ការពារ​តំណែង​ជើងឯក​បាល់ទាត់​ទ្វីប​អឺរ៉ុប​របស់​ខ្លួនដោយ​យកឈ្នះ​ហុង​គ្រី ៣-០ យប់មិញ​ដោយ​គ្រាប់​បាល់ ២​គ្រាប់​របស់ Cristiano Ronaldo​។

​​មួយ​ប្រកួត​យប់មិញ​នេះដែរ​ខ្សែប្រយុទ្ធ Juventus រូបនេះ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ពីរ​រួចទៅហើយ និង​ខិតជិត​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Ali Daei ក្នុងនាម​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​អោយ​ក្រុម​ជំរើសជាតិ​។ ​​គ្រាន់តែ​ដើរចូល​ទីលាន​ប្រកួត​ទល់នឹង​ហុង​គ្រី​យប់មិញ Cristiano Ronaldo ក្លាយជា​កីឡាករ​ដំបូង​ដែល​បង្ហាញខ្លួន ​ក្នុងការ​ប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអឺរ៉ុប ៥​លើក​។​ ​កំណត់ត្រា​ទី​ពីរ Ronaldo ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨៧ នៅ​ពេល​ស៊ុត​បាល់ ១១ម៉ែត្រ​អោយ​ក្រុម​ព័រទុយហ្កាល់​នាំមុខ ២-០ បន្ទាប់ពី Raphael Guerreiro បើក​ការ​នាំមុខ​នៅ​នាទី​ទី៨៤ ហើយ Ronaldo ក៏បាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទ្វីបអឺរ៉ុប​ដោយមាន​សរុប ១០គ្រាប់​នាំមុខ Michal Platini មួយ​គ្រាប់​វិញ​។

​​មិនទាន់​អស់​ទេ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​ក៏​រកបាន​ ១​គ្រាប់​ទៀត​នៅ​នាទី​ទី៩០+២ ដែលជា​គ្រាប់​បាល់​ទី ១១ របស់ខ្លួន​នៅ Euro​។ ​​ពីរ​គ្រាប់​យប់មិញ​នេះ​គឺជា​គ្រាប់​ទី ១០៦ របស់ Cristiano Ronaldo អោយ​ក្រុម​ជំរើសជាតិ​ព័រទុយហ្កាល់ ត្រូវការ​តែ ៣គ្រាប់​ទៀត​ដើម្បី​តាម​ស្មើ និង ៤គ្រាប់​ទៀត​ដើម្បី​បំបែក​កំណត់ត្រា​កីឡាករ​អ៊ីរ៉ង់ Ali Daei ដែល​កំពុងកាន់​កំណត់ត្រា​អ្នកស៊ុត​បញ្ចូល​ទី ​ច្រើនជាងគេ​អោយ​ក្រុម​ជំរើសជាតិ​។ ជ័យ​ជំនះ​នេះ​ធ្វើអោយ​ក្រុម​របស់លោក Fernando Santos បាន ៣​ពិន្ទុ​ដ៏​មាន​សារសំខាន់​ឈរលើ​គេ​ក្នុង​ពូ​ល F ខណៈ​ក្រុម​បារាំង​ឈរ​លេខ២ ក្រោយ​យកឈ្នះ​អាល្លឺម៉ង់ ១-០ ដោយ​បាល់​ចូល​ទី​ខ្លួន​ឯ​របស់ Mats Hummels​។ ​ប្រកួត​បន្ទាប់​ទៀត​គឺ​ព័រទុយហ្កាល់​ត្រូវ​ជួប​អាល្លឺម៉ង់ ខណៈ​ហុង​គ្រី​ជួប​បារាំង​នៅ​ថ្ងៃទី១៩ ខែមិថុនា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm