លោក ពូទីន ប្រាប់ទាហានថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤

2023/12/09 06:43:33 am        578


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃសុក្រ (ទី៨ ខែធ្នូ) នេះ បានប្រាប់ទាហាន ដែលបានប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែនថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ជាការសម្រេចមួយ ដែលនឹងអនុញ្ញាតឲ្យអតីតចារកម្មរបស់ KGB បន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០។

លោក ពូទីន ដែលត្រូវបានប្រគល់តំណែងប្រធានាធិបតីដោយលោក Boris Yeltsin នៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ បានធ្វើតួនាទីប្រធានាធិបតីនេះយូរជាងមេដឹកនាំផ្សេងទៀតរបស់រុស្ស៊ី គិតចាប់តាំងពីលោក Josef Stalin ដោយមានយូរជាងសូម្បីតែរយៈពេលកាន់អំណាច ១៨ឆ្នាំរបស់លោក Leonid Brezhnev។

បន្ទាប់ពីលោក ពូទីន បានបំពាក់គ្រឿងឥស្សរិយយសដល់អតីតយុទ្ធជនសង្រ្គាមអ៊ុយក្រែន ជាមួយនឹងកិត្តិយសយោធាខ្ពស់បំផុតរបស់រុស្ស៊ី វីរៈបុរសមាសរបស់រុស្ស៊ី វរសេនីយ៍ឯកម្នាក់ឈ្មោះលោក Artyom Zhoga ដែលជាមេបញ្ជាការកងវរសេនាតូច Sparta បានស្នើសុំប្រធានាធិបតីឈរឈ្មោះប្រកួតប្រជែងម្តងទៀត។

លោក ពូទីន បានប្រាប់ទៅលោក Zhoga និងទាហានបំពាក់គ្រឿងឥស្សរិយយសផ្សេងទៀតថា៖ «ខ្ញុំនឹងមិនលាក់បាំងទេថា ខ្ញុំមានគំនិតផ្សេងៗគ្នា ក្នុងពេលវេលាផ្សេងៗគ្នា ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវសម្រេចចិត្តហើយ។ ខ្ញុំនឹងឈរឈ្មោះតំណែងប្រធានាធិបតី»។

សម្រាប់លោក ពូទីន ដែលមានអាយុ ៧១ឆ្នាំ ការបោះឆ្នោត គឺជាទម្រង់បែបបទមួយ ដោយមានការគាំទ្រពីរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ និងស្ទើរតែគ្មានការជំទាស់ជាសាធារណៈនោះ ប្រាកដណាស់ លោកនឹងទទួលបានជ័យជម្នះជាមិនខាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm