WHO មាន​សុទិដ្ឋិនិយម​ចំពោះ​ល្បឿន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កម្ពុជា ​ដែលជា​សញ្ញា​ល្អ​ឈាន​ទៅ​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/16 10:20:37 pm        915

ភ្នំពេញ ៖ បន្ទាប់ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា មាន​ល្បឿន​លឿន​ហួស​ផែនការមេ ​ដែល​បាន​គ្រោងទុក តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ បង្ហាញ​សញ្ញា​វិជ្ជមាន ដែល​កម្ពុជា ​អាច​នឹង​ឈានទៅ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​បាន​។

លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បានបញ្ជាក់​ប្រាប់​BTV កាលពី​ម្សិលមិញ​ថា ​ល្បឿន​លឿន នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា ​គឺជា​សញ្ញា​ល្អ បង្ហាញថា កម្ពុជា​អាច​ឈាន​ទៅ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​បាន ​ប៉ុន្តែ​នៅពេល​ទប់ស្កាត់បាន ប្រជាពលរដ្ឋ មិនត្រូវ​មាន​ភាព​សុទិដ្ឋិនិយម​ពេក​ចំពោះ​វ៉ាក់សាំង​នោះទេ ​ពោលគឺ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ​។

ការចាក់​វ៉ាក់សាំង គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធាន​សុខាភិបាល​ចាំបាច់​ដទៃទៀត ​ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង និង​កាត់បន្ថយ​ផល​បះ​ពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ​ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម ។

របាយការណ៍​របស់​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​បាន​បង្ហាញថា ​គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ​ រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា នេះ ពលរដ្ឋ​កម្ពុជា ​ចំនួន​ជាង​បី​លាន​៧​ម៉ឺន​នាក់​ហើយ ដែល​បាន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​សម្រាប់​ដូ​ស​ទី​១​ និង​ចំនួន​ជាង​២​លាន​៥​សែន​នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​២៕


​អត្ថបទ​៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm