គណបក្សប្រជាជនកម្ពុជា អះអាងជាថ្មីក្នុងការប្តេជ្ញាចិត្តការពាររបបរាជានិយម ដោយមិនអនុញ្ញាតឲ្យជនណាមកបំពានបានឡើយ

2023/12/11 04:59:44 pm        157

នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់ខ្លួន គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អះអាងជាថ្មី​ក្នុងការប្តេជ្ញាចិត្តការពាររបបរាជានិយម​រាជបល្ល័ង្ក ការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារខឿនការពារជាតិ ​ការពារបូរណភាពទឹកដី និងកម្ចាត់​ក្រុមនយោបាយជ្រុលនិយមគ្រប់រូបភាព​ទាំងអស់។

យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់​គណបក្ស​ប្រជាជនកម្ពុជា ​នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា ​មហាសន្និបាត បាន​ពិនិត្យពិភាក្សា យ៉ាងល្អិតល្អនអំពីបញ្ហាប្រឈមនានា​នៅក្នុងដំណើរការអភិវឌ្ឍ​ប្រទេសជាតិ ទាំង​កត្តាខាងក្នុង ទាំងកត្តា ខាងក្រៅ ​ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការ​អនុវត្តគោលនយោបាយ ក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅ​ការងារសំខាន់ៗ ដែលត្រូវពុះពារអនុវត្ត ឲ្យបានសម្រេចរួមមាន៖ «ពង្រឹងខឿនការពារជាតិ ថែរក្សា​សន្តិភាព និងស្ថិរភាពនយោបាយ ​មិនឲ្យកម្លាំងណាមកបំផ្លាញ ​បានឡើយ លប់បំបាត់នយោបាយ​ជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ​និងសុវត្ថិភាព សង្គម ផ្តល់ភាពកក់ក្តៅជូន​ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត​ទាំងផ្លូវកាយ​ និងផ្លូវចិត្ត។ ការ ពាររបបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​រាជបល្ល័ង្ក​ និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត​មិនឲ្យជនណាមកបំពានបានឡើយ»។

តាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតនេះ ​គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសបន្តពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ​និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ​ចូលរួម សកម្មក្នុងការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ​នីតិកាលទី៥ និង​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ​ដោយគោរព​ម៉ឺងម៉ាត់​តាមច្បាប់​ បទបញ្ជា និងនីតិវិធី ​នៃការបោះឆ្នោតផងដែរ។

តាមរយៈមហាសន្និបាតនេះដែរ គណបក្សប្រជាជនកម្ពុជា ​ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ គ្រប់ទិសទី ​សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់​នៃអង្គព្រះមហាក្សត្រ​ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីថែរក្សា សន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗទៀត​ក្នុងការអភិវឌ្ឍ​មាតុភូមិកម្ពុជាឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        230
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm