មនុស្ស១២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់បាក់រលំអណ្តូងរ៉ែមាសនៅវេណេហ្ស៊ុយអេឡា

2023/12/11 06:39:46 pm        96

រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាការបាក់រលំអណ្តូងរ៉ែមាសសិប្បកម្មមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសវេណេហ្ស៊ុយអេឡា ក្បែរសហគមន៍ជនជាតិដើមភាគតិច បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។

បំណាក់ដីមួយកន្លែងកាលពីថ្ងៃពុធ បានកប់អណ្តូងរ៉ែ ប៉ារ៉ៃបា ដេសានហូសេ (Paraiba de San Jose) នៅជិតទីប្រជុំជន អ៊ីខាបារុ (Icabaru) ក្នុងរដ្ឋបូលីវ៉ា (Bolivar) របស់វេណេហ្ស៊ុយអេឡា ជិតព្រំដែនរបស់ប្រទេសជាមួយប្រេស៊ីល។

ស្របពេលមានការដួលរលំសេដ្ឋកិច្ចដ៏អូសបន្លាយរបស់វេណេហ្ស៊ុយអេឡា ប្រតិបត្តិការរុករករ៉ែក្រៅផ្លូវការបានរីកចម្រើនខ្លាំងនៅក្នុងតំបន់ដាច់ស្រយាល និងសម្បូរទៅដោយសារធាតុរ៉ែនៃប្រទេស ដែលអ្នករុករករ៉ែរាប់ពាន់នាក់ធ្វើការដើម្បីទាញយកលោហៈដែលរកកម្រៃបាន ជាពិសេសធាតុមាស ក្នុងស្ថានភាពមិនមានសុវត្ថិភាព។

អណ្តូងរ៉ែដែលងាយរងគ្រោះថ្នាក់ទាំងនោះ គឺដំណើរការដោយការត្រួតពិនិត្យតិចតួច ឬមិនមានការត្រួតពិនិត្យពីអាជ្ញាធរ ទោះបីជារដ្ឋាភិបាលប្រទេសនេះតែងតែកែច្នៃកម្ទេចមាសទៅជាមាសដុំសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក៏ដោយ។

ទីភ្នាក់ងារគ្រប់គ្រងហានិភ័យ និងការការពារស៊ីវិលរបស់ប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាខ្លួនកំពុងផ្តល់អាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដល់អ្នកដែលរងផលប៉ះពាល់ ខណៈពេលដែលកំពុងសម្របសម្រួលការផ្ទេរសាកសពទៅកាន់ទីក្រុង ប៉ូអ៊ឺតតូ អរដាស (Puerto Ordaz) ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ទៅភាគខាងជើងនៃប្រទេស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm