ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប

2023/12/11 06:41:01 pm        2.0 K

កីឡាករបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី បានទទួល​បទ​ពិសោធន៍​ថ្មី​ពី​វិស័យ​បាល់​ទាត់​អឺរ៉ុប បន្ទាប់ពីបានចូលទស្សនាផ្ទាល់ការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលក្រុមកំពុងឡើងជើង Aston Villa បាន​យក​ឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal​ ដោយ​លទ្ធផល ​១-០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋាន Villa Park ។

តាមការបញ្ជាក់របស់លោក យ៉ង់ វិចិត្រ អ្នកសម្របសម្រួលកីឡាករកម្ពុជា ដែលអញ្ជើញ​ដោយ​ក្លិប Aston Villa បានឲ្យដឹងថា ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី បានចូលទស្សនាដល់ទីលានផ្ទាល់ ដើម្បី​មើលការហ្វឹកហាត់កម្ដៅសាច់ដុំមុនការប្រកួត ក៏ដូចជាការប្រកួតរវាង Aston Villa ​និង​ក្រុម ​Arsenal ដែលជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករអាជីពកម្ពុជាទាំងពីរ ស្វែង​យល់​ពី​កម្រិត​លេង​របស់កីឡាករអឺរ៉ុប ។

បន្ទាប់ពីបានចូលរួមទស្សនាការប្រកួតដ៏ធំនេះហើយ នៅថ្ងៃទី១១-១២ ខែធ្នូនេះ សមាជិក​ក្លិប​បឹងកេត និងណាហ្គាវើលដ៏ដដែល នឹងត្រូវបានរៀបចំឲ្យជួបកីឡាករ ៣រូប ដែលកំ​ពុង​លេង​ឲ្យ​ក្លិប​ Aston Villa និងមានការលេងប្រកួតប្រជែងបែងផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសគ្នា ហើយ​នឹង​ដំណើរ​ទស្សនកិច្ចកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងកីឡដ្ឋាន Villa Park របស់​ក្រុម​កំពុង​ឈរ​លេខ៣ នៃលីគកំពូលអង់គ្លេសនេះទៀតផង ។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្លិប Aston Villa FC បានអញ្ជើញកីឡាករកម្ពុជា ទៅ​ទស្សន​កិច្ច និងទស្សនាការប្រកួតផ្ទាល់របស់ខ្លួន ក្នុងក្របខណ្ឌ English Premier League ​ហើយ​ក្រៅ​ពីកីឡាករកម្ពុជា ពួកគេក៏បានអញ្ជើញកីឡាករក្នុងតំបន់អាស៊ានមួយចំនួនផងដែរ ដូចជា​វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm