កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន

2023/12/11 07:00:55 pm        220

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ឈរចំណាត់ថ្នាក់លេខ២

ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៤៨​គ្រឿង គ្រាដែលកីឡាករ-កីឡាការិនីមានការកើនឡើងនូវបច្ចេកទេសខ្ពស់គួរឲ្យកត់សម្គាល់ ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍បានបញ្ជាក់ថា ការប្រកួតថ្នាក់តំបន់ ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ឆ្នាំ​ជាប់​គ្នា​នេះបានប្រព្រឹត្ដទៅដោយរលូន និងជោគជ័យ រហូត​ទទួល​បាន​ការ​កោត​សរសើរ​ពី​បណ្ដា​ប្រទេស​ចូលរួមលើការរៀបចំ និងការទទួលបដិសណ្ឋារកិច្ច ដែលស្របតាមស្ដង់ដារអន្ដរជាតិ ។

ជាមួយការរៀបចំដ៏ល្អអមជាមួយកិច្ចសហការ និងមាន​ការ​ជួយ​គាំទ្រ​ផ្ទាល់​ពី​មន្ដ្រី​បច្ចេក​ទេស​មក​ពី​សហព័ន្ធកីឡាចំបាប់អន្ដរជាតិផងនោះបានធ្វើឲ្យបណ្ដាលប្រទេសក្នុងតំបន់ សប្បាយរីករាយ និង​មាន​ភាពកក់ក្ដៅ ហើយ​ថែម​ទាំង​ស្នើ​ឲ្យ​កម្ពុជា​បន្ដ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​នេះ​ជា​បន្ដ​បន្ទាប់​នា​ឆ្នាំ​ក្រោយ​ទៀត​ផង។ ដូច្នេះប្រសិនបើឆ្នាំក្រោយ ពុំមានប្រទេសណាទទួលរៀបចំនោះទេ កម្ពុជា​អាច​នឹង​ធ្វើម្ចាស់ផ្ទះជាថ្មីម្ដងទៀត។

ក្រៅ​ពីជោគជ័យលើការងាររៀបចំកម្ពុជាក៏ទទួលបានជោគជ័យផ្នែកបច្ចេកទេសផងដែរ ដ្បិត​កីឡាករ-កីឡាការិនីកម្ពុជាកើនបច្ចេកទេសខ្ពស់ជាងមុន បើធៀបការហ្វឹកហាត់មុន និង​ក្រោយ​ស៊ីហ្គេម​បន្ទាប់ពីពួកគេមានការប្រកួតច្រើន ទាំងកម្រិតតំបន់ ទ្វីប និងពិភពលោក ដែល​ធ្វើ​ឲ្យ​កីឡាករ-កីឡាការិនីមានភាពរីកចម្រើនស្របតាមផែនការ ដែលសហព័ន្ធចង់រក្សា និង​ជំរុញ​បច្ចេក​ទេសបន្ថែម ដើម្បីត្រៀមដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងកីឡាយុវជនអាស៊ី ឆ្នាំ​២០២៩នៅកម្ពុជាជាដើម ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ចំពោះ​លទ្ធផលបច្ចេកទេសទាំង ៣ប្រភេទអាយុ រួមមានអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និង​ក្រុមពេញវ័យ  គឺក្រុមអត្តពលិកវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង (មាស ៦៩,ប្រាក់ ១៤ និងសំរឹទ្ធ ១) ខណៈកម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៤៨​គ្រឿង(មាស ៤ ប្រាក់ ២៧ និងសំរឹទ្ធ ១៧) ឈរលើក្រុមថៃ ដែលឈរលេខ៣ ដណ្ដើម​បាន​មេដាយ​សរុប១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) ។ ចំណែកក្រុមកីឡាចំបាប់ហ្វីលីពីនដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និង​សំរឹទ្ធ ១០) ឈរលេខ៤លើក្រុមសិង្ហបុរី ដែលដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស ១ ប្រាក់ ៧ និងសំរឹទ្ធ ៥) ។ រីឯឥណ្ឌូនេស៊ី គឺឈរលេខ៦ ដោយដណ្ដើមបានមេដាយប្រាក់ ៥ និង​សំរឹទ្ធ ១១ សរុប ១៦គ្រឿង និងក្រុមកីឡាចំបាប់ឡាវ ឈរលេខ៧ ក្នុងតារាង​មេដាយ​ដណ្ដើម​បាន​មេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១) ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm