លោក Trump នឹងមិនផ្តល់សក្ខីកម្មនៅក្នុងសវនាការស្តីពីការបន្លំ នៅទីក្រុងញូវយ៉កទៀតទេ

2023/12/11 08:45:39 pm        150

លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានសម្រេចចិត្តប្រឆាំងការផ្តល់សក្ខីកម្មជាលើកទីពីរ នៅសវនាកាស្តីពីការក្លែងបន្លំរដ្ឋប្បវេណី នៅទីក្រុងញូវយ៉ក។

នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អតីតប្រធានាធិបតីរូបនេះ បាននិយាយថា លោក «បានជោគជ័យ និងប្រាកដប្រជាយ៉ាងខ្លាំង» ដែលបានផ្តល់សក្ខីកម្មកាលពីខែមុន ហើយមើលឃើញថា ពុំចាំបាច់បង្ហាញខ្លួនម្តងទៀតឡើយ។

លោក Trump ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅកាន់បន្ទប់ផ្តល់ចម្លើយនៅថ្ងៃច័ន្ទ ទី ១១ ខែធ្នូនេះ ក្នុងនាមជាសាក្សីការពារក្តីដ៏ធំចុងក្រោយនៅក្នុងសំណុំរឿងនេះ ដែលគំរាមកំហែងដល់ក្រុមហ៊ុនអចលនទ្រព្យរបស់លោក និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់លោកជាអ្នកជំនួញជោគជ័យម្នាក់។

លោក Trump បានប្រកាសថា លោកកំពុងលុបចោលសក្ខីកម្មរបស់លោក ជាអក្សរធំទាំងអស់ ជាសេចក្តីថ្លែងការណ៍ពហុចំណែក នៅលើវេទិកា Truth Social របស់លោកដោយសរសេរថា «ខ្ញុំនឹងមិនផ្តល់សក្ខីកម្មនៅថ្ងៃច័ន្ទនេះទេ» ។ ជារឿយៗ លោក Trump មានការមានះ និងប្រឈមមុខ នៅពេលលោកផ្តល់សក្ខីកម្ម កាលពីថ្ងៃទី ៦ ខែវិច្ឆិកា។

លោកបានលេងសើចជាមួយចៅក្រម និងបានរិះគន់អគ្គមេធាវីទីក្រុងញូវយ៉កលោកស្រី Letitia James ដែលកំពុងប្តឹងលោក។ លោក Trump បានការពារទ្រព្យសម្បត្តិរបស់លោក និងបានបដិសេធថា មិនបានធ្វើខុសឡើយ។

នៅពេលលោកត្រូវបានចោទសួរដោយមេធាវីរដ្ឋ ដែលកំពុងប្តឹងលោក លោកតែងតែឆ្លើយតបដោយការរិះគន់ រយៈពេលយូរ។ ចម្លើយដោយពាក្យឥតប្រយោជន៍ច្រើនរបស់លោក Trump បានធ្វើឲ្យចៅក្រមធុញទ្រាន់ ដែលបានសួរម្តងហើយម្តងទៀតឲ្យលោក Trump ផ្តល់ចម្លើយរបស់លោកឲ្យបានខ្លី។ ចៅក្រមបាននិយាយថា «នេះពុំមែនជាការជួបជុំនយោបាយនោះទេ»។ ប្រសិនបើ លោក Trump ត្រឡប់មកបន្ទប់ផ្តល់ចម្លើយវិញនៅថ្ងៃចន្ទនេះ មេធាវីការពារក្តីរបស់លោក នឹងដឹកនាំការសាកសួរ ប៉ុន្តែមេធាវីរបស់រដ្ឋ អាចសួរកាត់លោកបាន។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm