កម្ពុជា​-​វៀតណាម​ ប្ដេជ្ញា​រួមគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​បង្កើត​ភូមិ/ឃុំ ស​ គ្មាន​គ្រឿងញៀន​នៅ​តាម​ព្រំដែន

2021/06/17 12:02:03 am        485

​ភ្នំពេញ៖ កម្ពុ​ជា​-​វៀតណាម ប្ដេជ្ញា​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ បង្កើត​ភូម ឃុំ ស​គ្មាន​គ្រឿងញៀន​ នៅតាម​ព្រំដែន ដើម្បីបង្ការទប់ស្កាត់​ជាមុន នូវ​កា​ររត់ពន្ធ​គ្រឿង ឆ្លងដែន​នៃ ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត បើទោះបីជា​ស្ថិតនៅក្នុង​បរិបទ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​សកល​យ៉ាងណាក៏ដោយ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​ការងារ រវាង​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក Vu Quamg Mimnh ឯកអគ្គ រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៦ មិថុនា​នេះ នៅ​ទីស្ដីការ​គណ​:​រដ្ឋមន្ត្រី ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា និង​បន្ត​បង្កើន​កិច្ច​សហ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​នៅតាម​បណ្ដោយ​ព្រំដែន ជាមួយ​ភាគី​វៀតណាម​បន្ថែម​ទៀត ដើម្បី​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ក្នុង​ការធ្វើសកម្មភាព​ល្បាត​ត្រួតពិនិត្យ ស្រាវជ្រាវស៊ើបអង្កេត បង្ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស គ្រឿងញៀន​ឲ្យ​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ ក្នុង​ទិសដៅ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​ស គ្មាន​គ្រឿងញៀន​។​

​ឯកឧត្ដម​បន្តថា ក្រៅពី​កិច្ចការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​វៀតណាម អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ក៏ត្រូវ​បង្កើន​យុទ្ធនា​ការឃោសនា​ប្រមូលផ្តុំ​កម្លាំង​គាំទ្រ​ពី​មហាជន និង​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន ឲ្យ​ចូលរួម ក្នុង​ចលនា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាន់តែ​សកម្ម​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅតាម​តំបន់​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​

​ឆ្លើយតប​ចំពោះ​កិច្ចការ​នេះ​លោក Vu Quamg Mimnh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា បាន​ឯកភាព​ចំពោះ​ការបង្កើត​ឲ្យ​មាន ភូម ឃុំ ស​គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន​ទាំង​ភាគី​វៀតណាម និង​កម្ពុជា ដើម្បី​ធ្វើការ​រួមគ្នា ក្នុងការ​បង្កើន​សកម្ម​ភាព​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ក្នុង​ភូមិ​សាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ក្តាប់​ភូមិសាស្ត្រ​នៃ​ការ​ចរាចរណ៍​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ទៅមក និង​មាន​វិធានការ ដោះស្រាយ​បង្ក្រាប ឲ្យ​បាន​ទាន់​ពេលវេលា​។​

​​សូម​ជម្រាបថា ក្រសួងមហាផ្ទៃ ក៏បាន​បានដាក់​ចេញ​នូវ ផែនការ ស្តីពី​យុទ្ធនា​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​បណ្តោយ​ព្រំដែន ដោយ​ផ្ដោត​សំខាន់​លើ​ការ ដោះស្រាយ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​តាម​ខ្សែបន្ទាត់​ព្រំដែន ឲ្យ​ស្ថិតក្នុង​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​តំបន់​ព្រំដែន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ដោយ​រួមសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ឥទ្ធិពល​អវិជ្ជមាន​នានា​បណ្ដាលមកពី​គ្រឿងញៀន​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm