មន្ត្រីជំនាញជំរុញឱ្យរៀបចំឯកសារ ឬព័ត៌មានជាទម្រង់ងាយស្រួលសម្រាប់ជនមានពិការភាព

2023/12/11 10:42:08 pm        91

ភ្នំពេ ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានស្នើដល់អង្គភាពពាក់ព័ន្ធបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សររត់ អក្សរប្រៃយ៍(អក្សរស្ទាប) អក្សរពុម្ពធំ សំឡេងឲ្យបានទូលំទូលាយជាពិសេសការពង្រីកស្ថានីយផ្សាយ និងតំបន់គ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រតិបត្តិការដោយជនមានពិការភាព ដើម្បីផ្តល់ឱកាសទំនាក់ទំនងក៏ដូចជាការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជនមានពិការភាពគ្រប់ប្រភេទនោះ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខា ធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បាជំរុញបែបនេះនាឱកាស តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ «ការវាយតម្លៃតម្រូវការព័ត៌មានសម្រាប់ជនមានពិការភាពនៅកម្ពុជា» នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វល ភ្នំពេញ។ 

ឯកឧត្តមបញ្ជាក់ថា ការបង្កើតកម្មវិធីថ្នាលនានានិងឧបករណ៍ជំនួយទំនាក់ ទំនង ការនិយាយ ការអាន ការស្តាប់ និង ការមើលឲ្យបានទូលំទូលាយ ដែលជនមានពិការភាពគ្រប់គ្នាអាចប្រើ ប្រាស់បាន។ ដូច្នេះដើម្បីឲ្យជនមានពិការភាពទាំងឡាយទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយនោះ គឺមានតែការ ចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធទាំងឡាយ រួមគ្នាគិតអំពីតម្រូវការរបស់ជនពិការភាព ក្នុងការទទួលបាននូវព័ត៌មានដែលមានលក្ខណៈជាក់លាក់ពីតម្រូវការទៅតាមប្រភេទពិការភាពផ្សេងៗ ដែលអាចទុកចិត្តបាន ជាមួយនឹងការ បកប្រែច្បាស់លាស់សាមញ្ញ និងទាន់ពេលវេលា ផងនោះ។

ឯកឧត្តមសង្កត់ធ្ងន់ថា ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលានុវត្តថ្មីៗដែលអាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង ខណៈការទទួលបាននូវព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល សេវាសុខភាព សេវាសាធា រណៈផ្សេងទៀតរួមទាំងព័ត៌មានសង្គម និងវប្បធម៌ បរិស្ថាន ដែលជាតម្រូវការសំខាន់ ដោយលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបខិតខំស្រាវជ្រាវរកព័ត៌មានថ្មីៗ តាមថ្នាលសារព័ត៌មាននានាដោយប្រើប្រាប់កម្មវិធីដែលមានផាសុកវត្ថុដើម្បីទទួលបានព័ត៌មានដោយជនពិការខ្លួនឯង៕ ដោយ ៖ ភារម្យ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        136
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm