ហ្វីលីពីនកោះហៅបេសកជនចិន ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង

2023/12/11 10:57:58 pm        80

ក្រសួងការបរទេសហ្វីលិពីន នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បានឲ្យដឹងថា ប្រទេសហ្វីលីពីនបានកោះហៅបេសកជនរបស់ប្រទេសចិន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេល ២ថ្ងៃ រវាងនាវារបស់ប្រទេសទាំង២ នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។

វីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន បានបង្ហាញឲ្យឃើញនាវាចិន ប្រើកាណុងបាញ់បាញ់ទឹកដាក់នាវាហ្វីលីពីន ក្នុងអំឡុងពេលបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ពីរដាច់ដោយឡែកពីគ្នាទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការប៉ះទង្គិចគ្នាក៏កើតមានផងដែរ រវាងទូកហ្វីលីពីន និងចិន នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដោយប្រទេសទាំង២ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកថា បានធ្វើឲ្យមានឧបទ្ទវហេតុនេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Teresita Daza បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះថា ការតវ៉ាផ្នែកការទូតត្រូវបានធ្វើឡើង ហើយ «ឯកអគ្គរដ្ឋទូតចិនក៏ត្រូវបានកោះអញ្ជើញផងដែរ»។ ជាមួយគ្នានេះ លោកស្រី Daza បានប្រាប់ថា ការប្រកាសដែលថា ឯកអគ្គរដ្ឋទូតចិន លោក Huang Xilian ជា «បុគ្គលដែលមិនត្រូវការ» នៅក្នុងប្រទេសហ្វីលីពីន ក៏ជា «អ្វីដែលត្រូវយកមកពិចារណាយ៉ាងល្អិតល្អន់ផងដែរ»។

គួរបញ្ជាក់ដែរថា ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដោយក្នុងនោះរួមទាំងដែនទឹក និងកោះនៅក្បែរដែនសមុទ្រនៃប្រទេសជិតខាងរបស់ខ្លួន ហើយប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ បានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដែលថា ការអះអាងរបស់ខ្លួន មិនមានមូលដ្ឋានផ្លូវច្បាប់។

ក្រុមអ្នកវិភាគបាននិយាយថា ការប្រឈមមុខដាក់គ្នានៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal គឺជាភាពតានតឹងបំផុត រវាងនាវាហ្វីលីពីន និងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈប្រទេសទាំង២ នេះ ព្យាយាមអះអាងការទាមទារដែនសមុទ្រ ដែលមានជម្លោះរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm