ក្រុមហ៊ុន Nvidia ពង្រីកភាពជាដៃគូជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍ AI

2023/12/11 11:00:03 pm        50

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ ថា ក្រុមហ៊ុននឹងពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់វៀតណាម និងគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការបណ្តុះបណ្តាលជំនាញ សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ក្រុមហ៊ុន Nvidia ដែលបានបណ្តាក់ទុនរួចហើយចំនួន ២៥០លានដុល្លារ ក្នុងប្រទេសវៀតណាម រហូតមកដល់ពេលនេះ បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ក្នុងការដំឡើង AI នៅក្នុងឧស្សាហកម្មផ្ទុកទិន្នន័យ រថយន្ត និងថែទាំសុខភាព។ នេះបើយោងតាមឯកសារដែលបានបោះពុម្ពផ្សាយដោយសេតវិមាន កាលពីខែកញ្ញា នៅពេលដែលទីក្រុងវ៉ាស៊ីនតោនធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការទូតជាមួយវៀតណាម។

នៅឯព្រឹត្តិការណ៍ នាទីក្រុងហាណូយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះនាយកប្រតិបត្តិក្រុមហ៊ុន Nvdia លោក Jensen Huang បាននិយាយថា៖ «វៀតណាមគឺជាដៃគូរបស់យើងរួចទៅហើយ ដោយសារយើងមានអតិថិជនរាប់លាននាក់នៅទីនេះ។ វៀតណាម និងក្រុមហ៊ុន Nvidia នឹងធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ ដោយក្រុមហ៊ុន Viettel, FPT, Vingroup, VNG គឺជាដៃគូ ដែលក្រុមហ៊ុន Nvidia សម្លឹងមើល ដើម្បីពង្រីកភាពជាដៃគូជាមួយ»។

សារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃសុក្រ (ទី៨ ខែធ្នូ) ថា ក្រុមហ៊ុន Nvidia ត្រៀមពិភាក្សាអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការលើឧបករណ៍បន្ទះអេឡិចត្រូនិកជាមួយបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា និងអាជ្ញាធរវៀតណាម នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃចន្ទនេះ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm