អាជ្ញាធរជាតិអប្សរា និងអាល្លឺម៉ង់ បើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម និងអបអរសាទរខួប១៥ឆ្នាំ នៃទំនាក់ទំនងទាំងពីរនៅលើទឹកដីអង្គរ

2023/12/11 11:04:27 pm        232

អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បើកវគ្គ​បណ្តុះបណ្តាល​ជំនាញព្យាបាល និងអភិរក្សថ្មដល់សិក្ខាកាមខ្មែរចំនួន២០រូប នៅប្រាសាទបន្ទាយសំរ៉ែ អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ បើគិតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៣។

ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យយុវជនខ្មែរក្លាយជាអ្នកជំនាញ​ជំនាន់ថ្មី​នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរទៅថ្ងៃអនាគត។ ក្នុងឱកាសថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ ក៏ជាការរំលឹកខួបទី១៥ឆ្នាំ ​របស់អង្គការ GIZ អាល្លឺម៉ង់ ក្នុងកិច្ចសហការលើការងារអភិរក្សថ្ម និងបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរលើជំនាញនេះដូចគ្នា។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និង​បុរាណវិទ្យាមានប្រសាសន៍ថា គម្រោងបង្រៀនអភិរក្សថ្មនៅក្នុងតំបន់អង្គរ​ មានរយៈពេល២ឆ្នាំកន្លះ មកដល់បច្ចុប្បន្ន បានពាក់កណ្តាលឆ្នាំហើយ។ ការបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ​មាន១៣វគ្គ ដែល​ផ្តោតសំខាន់លើការងារជួសជុល​ ការស្វែងយល់ពីកំណរកំណើតថ្ម យល់ដឹងអំពីការខូចខាត​របស់​ថ្ម​ដោយសារកត្តាអ្វីខ្លះ? ​វិភាគទៅលើជំងឺរបស់ថ្ម ​និងសិក្សាអំពីវត្ថុធាតុ និង​វិធីសាស្ត្រព្យាបាលជាដើម។

ចំណែកគ្រូបង្រៀនជនជាតិអាល្លឺម៉ង់កញ្ញា Helen Jacobsen ឱ្យដឹងថា ​ក្នុងរយៈពេល១៥ឆ្នាំកន្លង​មកនេះ​ អង្គការGIZ បានបណ្ដុះបណ្ដាល​​យុវជនខ្មែរលើជំនាញ​ព្យាបាល ​និងអភិរក្សថ្ម បាន​ប្រមាន៤០នាក់ហើយ។

កញ្ញា Helen សម្តែងការសប្បាយចិត្តដែលបានចូលរួមបណ្ដុះបណ្ដាល​យុវជនខ្មែរឱ្យក្លាយជា​អ្នក​ជំនាញ​សម្រាប់បន្តវេនក្នុងការអភិរក្ស ​និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ហើយ​កញ្ញាសង្ឃឹមថា ​នៅពេល១០ឆ្នាំខាងមុខទៀត អាជ្ញាធរជាតិអប្សរានឹងមានអ្នកជំនាញផ្នែក​ព្យាបាល​និងអភិរក្សថ្ម កើនឡើងដែលនឹងធ្វើឱ្យការងារអភិរក្ស ​និងជួសជុលប្រាសាទបុរាណនានា​ដោយ​ខ្មែរខ្លួនឯង ពុំចាំបាច់ពឹងផ្អែកលើអ្នកជំនាញបរទេសទៀតទេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm