ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសអេហ្ស៊ីប ចាប់ផ្ដើមដំណើរការ

2023/12/11 11:20:21 pm        152

ការបោះឆ្នោតសម្រាប់ការជ្រើសរើសប្រធានាធិបតីអេហ្ស៊ីបឆ្នាំ២០២៤ បានចាប់ផ្តើមហើយនៅវេលាម៉ោង ៩:០០ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៧:០០ ម៉ោងសកល) កាលពីថ្ងៃអាទិត្យ (ទី១០ ខែធ្នូ) នៅទូទាំងប្រទេស ដោយមានបេក្ខជនចំនួន ៤រូប ប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតី ក្នុងនោះរួមទាំងប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Abdel-Fattah al-Sisi ផងដែរ។

ការិយាល័យបោះឆ្នោតជាង ៩.០០០កន្លែង នៅទូទាំងប្រទេស នឹងបើករយៈពេល ១២ម៉ោង ក្នុងមួយថ្ងៃរហូតដល់ថ្ងៃអង្គារ (ទី១២ ខែធ្នូ) ដើម្បីឲ្យអ្នកដែលមានសិទ្ធិបោះឆ្នោតប្រហែល ៦៧លាននាក់ទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនទៅក្នុងធុងឆ្នោត បន្ទាប់ពីការបោះឆ្នោតនៅក្រៅប្រទេស បានបញ្ចប់នៅថ្ងៃទី៣ ខែធ្នូ។

លោក Sisi ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិទី៣ ជាប់ៗគ្នា បានឈ្នះការបោះឆ្នោតទាំង ២លើក ជាមួយនឹងសំឡេងភាគច្រើនលើសលប់ នៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៨។ បេក្ខជន ៣រូបផ្សេងទៀត គឺលោក Farid Zahran របស់គណបក្សសង្គមប្រជាធិបតេយ្យ លោក Abdel Sanad Yamama របស់គណបក្ស Al-Wafd អេហ្ស៊ីប និងបេក្ខជនគណបក្សសាធារណរដ្ឋប្រជាមានិត លោក Hazem Omar។

អាជ្ញាធរជាតិរៀបចំការបោះឆ្នោត (NEA) របស់ប្រទេសអេហ្ស៊ីប បាននិយាយថា ដំណើរការបោះឆ្នោតនេះ កំពុងត្រូវបានត្រួតពិនិត្យ ដោយចៅក្រមអេហ្ស៊ីបចំនួន ១៥.០០០នាក់ រួមជាមួយអ្នកសង្កេតការណ៍ក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ទៀត។

គេរំពឹងថា NEA នឹងប្រកាសអ្នកឈ្នះតែម្ដង នៅថ្ងៃទី១៨ ខែធ្នូ ប្រសិនបើបេក្ខជនទទួលបានសំឡេងភាគច្រើនដាច់ខាត នៅក្នុងការបោះឆ្នោតជុំទី១ ដោយមិនចាំបាច់ធ្វើការបោះឆ្នោតជុំទី២។ តែបើការប្រកួតប្រជែងឈានដល់ការបោះឆ្នោតជុំទី២ លទ្ធផលចុងក្រោយ អាចនឹងត្រូវប្រកាសយ៉ាងយូរនៅថ្ងៃទី១៦ ខែមករា។ នេះបើតាម NEA៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm