ក្រសួងសុខាភិបាល បន្ត​ក្រើនរំលឹក ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​ផ្សេងៗ​បង្ក​ដោយ​សត្វ​មូស​ក្នុង​រដូវវស្សា​នេះ​

2021/06/17 12:48:25 am        372

​ភ្នំពេញ៖ រដូវវស្សា​បាន​ចូល​មក​ដល់ (​ចាប់ផ្តើម​ពី​ខែឧសភា ឆ្នាំ​២០២១) នឹង​នាំមក​ជាមួយ​នូវ​ទឹកភ្លៀង ទន្ទឹមនឹងនោះ ​ដើម្បី​ការពារ​សុខភាព​ជៀស​ផុត​ពី​ការឆ្លង​ជំងឺ​គ្រុន​ឈី​ក ដោយសារ​សត្វ​មូស​ខ្លា​ញី​ខាំ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក និង​ផ្តល់​អនុសាសន៍​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្កើន​ការចូលរួម​ចលនា កាត់បន្ថយ និង​ទប់ស្កាត់​ការកកើត​សត្វ​មូស​។​

​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​លើកឡើង​ទៀតថា វិធាន​ការដែល​ទប់ស្កាត់​ការកកើត​សត្វ​មូស គឺ​អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់ ដែល​ទុកចោល​មិន​ប្រើប្រាស់ ដូចជា​សំបក​កង់ឡាន ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ​សម្ល​ជ័រ កំប៉ុង​កាហ្វេ​ជ័រ ត្រូវ​កប់ ឬ​ដុត​កម្ទេច​ចោល ឬ​ទុកដាក់​ឲ្យ​មាន​របៀប ដើម្បី​កុំ​ឲ្យ​មាន​ទឹក​ដក់​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល​ទុកដាក់​របស់របរ សំលៀកបំពាក់​ក្នុង ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូស​មក​តោង​ជ្រក​ទុំ​ជិត​ខ្លួន​យើង ហើយ​ដែល​អាច​ងាយ​នឹង​ខាំ​យើង​។

អំឡុងពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ស្លៀក​សំលៀកបំពាក់​មាន​ដៃ​វែង​ជើងវែង ដេក​ក្នុង​មុង​ជាប្រចាំ ទាំង​ថ្ងៃ​ទាំងយប់ និង​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹតៗ​នោះទេ​។ ក្នុងករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​លើសពី​៣៨​អង្សា​សេ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ ដូចជា​មណ្ឌល​សុខភាព និង​ម​នី្ទ​រ​ពេទ្យ ដែល​នៅ​ជិត​បំផុត ហើយ​សូមកុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួនឯង ឬ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​គ្រុន​ឈី​ក​នេះ​ឲ្យ​សោះ​។​

​​​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់​ទៀតថា គ្រប់​ម​នី្ទ​រ​សុខាភិបាល​រាជធានី ខេត្ត​ទាំង​២៥ ត្រូវ​រៀបចំ​ចាត់ចែង​ការផ្តល់សេវា និង​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក នៅក្នុង​ម​នី្ទ​រ​ពេទ្យ​ឲ្យ​បានល្អ និង​ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​ម​នី្ទ​រ​ពេទ្យ​ផ្សេងទៀត ក្នុងករណី​ដែលមាន​អ្នកជំងឺ​គ្រុន​ឈី​ក​ច្រើន​ហួស​សមត្ថភាព​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​ណាមួយ ដោយ​មិន​ទុក​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ទទួលបាន​នូវ​សេវា​ពិនិត្យ និង​ព្យាបាល​ឡើយ​៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm