ក្រសួងកសិកម្មបដិសេធកាសែតបរទេសផ្សាយថា ការឈូសឆាយផ្លូវនៅភ្នំតាម៉ៅជាការបំផ្លាញធនធានព្រៃឈើ

2023/12/12 12:50:06 am        442

តាកែវ ៖ នៅថ្ងៃទី១១ ខែធ្នូ បណ្តាអ្នកសារព័ត៌មាន បាននាំគ្នាចុះទៅពិនិត្យមើលផ្ទាល់ការឈូសឆាយផ្លូវនៅតំបន់ព្រៃអភិរក្សសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ។ បើតាម អ្នកនាំពាក្យក្រសួងកសិកម្ម បានអះអាងថា ការឈូសឆាយផ្លូវនោះគឺធ្វើឡើងដើម្បីបង្ការភ្លើងឆេះព្រៃ មិនខុសច្បាប់ និងមិនមានគម្រោងវិនិយោគអភិវឌ្ឍន៍ ដូចការចោទរបស់អង្គការ Wild Life Alliance និងកាសែតបរទេស១បានផ្សាយថា ជាការបំផ្លាញធនធានព្រៃឈើភ្នំតាម៉ៅនោះទេ។

​លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការឈូសឆាយតាមផ្លូវចាស់ៗ នៅតាមព្រំប្រទល់ដីព្រៃឧទ្យានអភិរក្សសួនសត្វភ្នំតាម៉ៅជាប់នឹងដីឯកជនប្រវែងជាងមួយគីឡូម៉ែត្រ គឺធ្វើឡើងដើម្បីបង្ការភ្លើងឆេះព្រៃដែលធ្លាប់កើតមានសើ្ទររៀងរាល់ឆ្នាំ និងផ្តល់ជាមធ្យោបាយឲ្យធ្វើដំណើរបានស្រួលជូនពលរដ្ឋផងដែរ ហើយក្រសួងផ្ទាល់នឹងនៅតែធ្វើផ្លូវបង្ការភ្លើងឆេះព្រៃនោះបន្តទៀត ដើម្បីធានាបានការពារភ្លើងឆេះព្រៃ ដែលពិបាកពន្លត់នោះ ជាពិសេសនៅពេលរដូវក្តៅឈានចូលមកដល់នេះ។

តាមការបញ្ជាក់ពីលោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វព្រៃការពារ និងភូតគាមភ្នំតាម៉ៅ ថ្លែងថា ជាក់ស្តែង នៅបច្ចុប្បន្ន នៅក្នុងតំបន់ព្រៃអភិរក្សសួនសត្វភ្នំតាម៉ៅនេះ គឺយើងបានធ្វើផ្លូវខណ្ឌ កាត់ផ្តាច់ ការពារភ្លើងឆេះព្រៃជាច្រើនខ្សែ ហើយយើងក៏មិនដឹងពីមូលហេតុ ដែលអង្គការWild life Alliance ធ្វើការជាមួយសួនសត្វភ្នំតាម៉ៅរៀងរាល់ថ្ងៃ បានប្រាប់កាសែតទៅកាសែតបរទេសថា ការធ្វើផ្លូវនោះ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន អភិវឌ្ឍន៍ គម្រោងវិនិយោគឯកជន ធ្វើឲ្យប៉ះពាលធនធានព្រៃឈើដែលក្រសួងកំពុងខំប្រឹងការពារទៅវិញ។

ប្រធានអង្គការWild life Alliance លោក នឹក ម៉ាក សុំមិនបកស្រាយអំពីបញ្ហានេះទេ តែបើតាម លោក Joe Rose អង្គការ FFI អភិរក្សសត្វក្រពើសួនសត្វភ្នំតាម៉ៅ បានថ្លែងថា អង្គការគាំទ្រឲ្យមានការធ្វើផ្លូវការពារភ្លើងឆេះព្រៃ ហើយការធ្វើផ្លូវនោះគឺផ្តល់ប្រយោជន៍ដល់ពលរដ្ឋធ្វើដំណើរផង និងការពារធនធនព្រៃអភិរក្សរបស់យើងផង។

សូមបញ្ជាក់ថា ឧទ្យានសួនសត្វព្រៃការពារភ្នំតាម៉ៅ មានផ្ទៃដីសរុបប្រមាណជាង២០២៥ហិចតា និងបានកំពុងពង្រីកធ្វើរបង ធ្វើផ្លូវការពារភ្លើងឆេះព្រៃបានប្រមាណជាង២០គីឡូម៉ែត និងមានផ្លូវបង្ការភ្លើងឆេះព្រៃនៅក្នុងសួនជាច្រើនខ្សែផងដែរ ហើយក្នុងឧទ្យាននោះ មិនមានគម្រោងលក់ដីដើម្បីវិនិយោគ និងអភិវឌ្ឍន៍នោះទេ៕ អត្ថបទ ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm