ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រគល់អំណោយជាម៉ូតូចំនួន០៨គ្រឿងដល់សិស្សនិទ្ទេសA នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

2023/12/12 01:47:26 am        207

កំពង់ចាម៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម មាស វិរិទ្ធ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចូលដ្ឋានខេត្តកំពង់ចាម បានប្រគល់អំណោយជាម៉ូតូចំនួន០៨គ្រឿងដល់សិស្សនិទ្ទេសA ចំនួន០៨រូប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានលោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងក្រុមការងារចូលរួមជាង៥០០នាក់ នៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម។ 

លោក ប៊ិន ឡាដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម បានរាយការណ៍ពីស្ថានភាពគណបក្ស ការងារអប់រំសិក្សាធិការ និងការរីកចម្រើនរបស់ស្រុកកំពង់សៀមក្រោមម្លប់សន្តិភាពដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នាយករដ្ឋមន្រ្តី នីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧។ 

ថ្លែងក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាឱកាសនោះ ឯកឧត្តម មាស វិរិទ្ធ បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាលជូនចំពោះបងប្អូនអ្នកកំពង់សៀមពិសេសក្រុមគ្រួសារក្មួយៗជាសិស្សពូកែប្រលងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេសA ដែលបានបីបាច់ថែរក្សាបុត្រធីតារបស់ខ្លួនក្លាយជាកូនល្អ ពលរដ្ឋល្អ ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមមាស វិរិទ្ធ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវបន្តប្រកាន់ខ្ជាប់នូវកិរិយាមាយាទជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អ បន្តខិតខំរៀនសូត្រចាប់យកចំណេះជំនាញដើម្បីក្លាយជាធនធានដ៏មានសក្តានុពលចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ និងការពារខ្លួនឯង អប់រំក្រុមគ្រួសារ និងអ្នកជិតខាងកុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។ 

សូមបញ្ជាក់ថា សិស្សទូទាំងខេត្តកំពង់ចាមបានប្រលងជាប់និទ្ទេស A សរុប ចំនួន១០៣នាក់។ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm