លោក Biden និងលោក Putin សរសើរ​កិច្ច​ពិភាក្សា​កំពូល​នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប៉ុន្តែ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​

2021/06/17 09:33:13 am        102

​ស្វីស៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ និង​រុស្ស៊ី​បាន​កោតសរសើរ​ ចំពោះ​កិច្ចចរចា​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប៉ុន្តែ​មាន​ភាព​ជឿនលឿន​តិចតួច​នៅ​ក្នុង​កិច្ចប្រជុំ​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ មក​។​

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden បាន​និយាយ​ថា ​ការ​ខ្វែង​គំនិត​គ្នា​ត្រូវ​បាន​បញ្ជាក់ ​ប៉ុន្តែ​មិន​មាន​លក្ខណៈ​ហួសហេតុ​ទេ​ ហើយ​លោក​បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​មិន​ចង់​បាន​សង្គ្រាម​ត្រជាក់​ថ្មី​ទៀត​ដែរ​។​ ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​ថា ​លោក Biden គឺជា​រដ្ឋ​បុរស​ពោរពេញ​ដោយ​បទពិសោធន៍​ ហើយ​មេដឹកនាំ​ទាំងពីរ​បាន​និយាយ​ភាសា​ដូចគ្នា​។ ​កិច្ចពិភាក្សា​មាន​រយៈពេល​ប្រហែល ៣​ម៉ោង​តិច​ជាង​ពេលវេលា​ដែល​បាន​គ្រោង​ទុក​។ ​លោក Biden បាន​និយាយ​ថា ​ពួក​លោក​មិន​ចាំ​បាច់​ចំណាយ​ពេល​និយាយ​ច្រើន​ទេ ​ហើយ​ឥឡូវនេះ​មាន​ទស្សន​វិស័យ​ពិតប្រាកដ​មួយ​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។​

​ជា​អំណោយ​ដល់​មេដឹកនាំ​រុស្ស៊ី​ លោក Biden បាន​បញ្ជាក់​ពី​ទឹកចិត្ត​ដោយ​ជូនវ៉ែនតា​ការពារ​ខ្យល់​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ ជា​ស្ទីល​ដែល​ប្រធានាធិបតី​អាមេរិក​ចូលចិត្ត​។ គេ​មិនទាន់​ច្បាស់​ថា​ តើ​លោក Putin បាន​ជូន​អំណោយ​ដល់​លោក Biden ដែរ ​ឬ​អត់​នោះ​ទេ​។ កាលពី​ឆ្នាំ​២០១៨ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​ជូន​បាល់​ដល់​អតីត​ប្រធានាធិបតី លោក Donald Trump បន្ទាប់ពី​ជំនួប​នៅ​ទីក្រុង​ហែល​ស៊ីន​គី​ប្រទេស​ហ្វាំ​ង​ឡង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        711
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        416
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm