អង្គការ Wildlife Alliance ÷ កាសែតបរទេសVODផ្សាយបំភ្លើសអំពីការឈូសឆាយផ្លូវនៅភ្នំតាម៉ៅ

2023/12/12 02:07:36 am        199

តាកែវ ៖ នាយកគ្រប់គ្រងអង្គការ Wildlife Alliance បានចេញលិខិតបដិសេធចំពោះកាសែតបរទេស VOD មួយបានធ្វើការដកស្រង់សំដីរបស់លោក Nick Marx ដែលជាបុគ្គលិកអង្គការខ្លួន យកទៅផ្សាយខុសការពិត និងធ្វើឲ្យមហាជនភ័នច្រឡំ អំពីការឈូសឆាយធ្វើផ្លូវបង្ការភ្លើងឆេះព្រៃ និងការងារអភិវឌ្ឍនៅតំបន់សួនសត្វភ្នំតាម៉ៅ។

​នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អង្គការWildlife Alliance ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ នេះ បានបញ្ជាក់ថា ជាក់ស្តែង លោក Nick Marx បានផ្តល់បទសំភាសន៍ខ្លីមួយ ឲ្យទៅកាសែតបរទេសVOD ថា អង្គការរបស់លោក មិនប្រឆាំងការអភិវឌ្ឍ ប៉ុន្តែព្រៃឈើទាំងឡាយនោះ គឺត្រូវតែទទួលបានការពារ ខ្លីប៉ុណ្ណឹងទេ ប៉ុន្តែបែរជាអ្នកកាសែតVOD យកសំដីខ្លីនេះ យកទៅប្រឌិតព័ត៌មាន បំភ្លើសបំភ្លៃបន្ថែមពីលើសំដីគាត់ ធ្វើឲ្យព័ត៌មានដែលផ្សាយនោះ គឺខុសពីរឿងរ៉ាវពិតជាក់ស្តែង ដែលអង្គការ Wildlife Alliance បាននិងកំពុងធ្វើយ៉ាងសកម្មភាពជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារអភិរក្សសត្វព្រៃ និងព្រៃឈើនៅតំបន់ឧទ្យានសួនសត្វព្រៃការពារ ភ្នំម៉ៅ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Wildlife Alliance នេះ អង្គការសូមចាត់ទុកថា ការផ្សាយព័ត៌មានរបស់កាសែតបរទេសVODមួយនេះ គឺជាព័ត៌មានមិនពិត និងយកសំដីរបស់លោក Nick Marx ទៅប្រើប្រាស់ក្នុងចេតនាអាក្រក់ ដើម្បីកេងចំណេញផលប្រយោជន៍ ហើយបង្ខូចរូបភាពពិតរបស់អង្គការ Wildlife Alliance។ 

អង្គការ Wildlife Alliance បានធ្វើការងារសហការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០០១ ហើយតាមរយៈ សេចក្តីប្រកាសព័ត៌មាននេះ អង្គការ Wildlife Alliance សូមប្រកាសគាំទ្រ បន្តការអភិវឌ្ឍន៍ និងរួមគ្នាអភិរក្សព្រៃឈើ ធនធានធម្មជាតិ ជួយសង្គ្រោះសត្វព្រៃដែលរងការជួញដូរ ព្រមទាំងផ្តល់ការថែទាំរួមគ្នា តាមវិជ្ជាជីវៈត្រឹមត្រូវ ទៅដល់សត្វទាំងនោះ ហើយនឹងព្រលែងចូលព្រៃធម្មជាតិ នៅពេលសត្វទាំងនោះជា៕ អត្ថបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        233
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm