កម្ពុជា​ត្រូវ​លេង Play-Off ប្រជែង​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ជើងឯក​អាស៊ី​ឆ្នាំ​២០២៣

2021/06/17 05:02:44 pm        134

​បាល់ទាត់៖ បន្ទាប់ពី​រក​ឃើញ​បេក្ខភាព ១២​ក្រុម​ត្រូវ​ឡើង​ជុំ​ទី​៣ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោក FIFA World Cup 2022 និង​ជា​បេក្ខភាព​ឡើង​ជុំ​ចុងក្រោយនៃ​ពានរង្វាន់​ជើងឯក​អាស៊ី​ឆ្នាំ​២០២៣ AFC Asian Cup China 2023 នៅ​ប្រទេស​ចិន សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី​ (AFC) បាន​ធ្វើ​ការកំណត់​រូប​មន្ដ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់​ទ្វីប​អាស៊ី​នេះ​រួចហើយ ខណៈ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាត្រូវ​ឆ្លងកាត់​ការប្រកួត Play-Off ដើម្បី​ប្រជែង​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​៣ នេះ។​

​គួរ​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការប្រកួត​ជម្រុះ​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ និង​ពានរង្វាន់​ជើងឯក​អាស៊ីឆ្នាំ​២០២៣ ក្រុម​លេខ​១ នៃ​ពូ​ល​ទាំង ៨ និង​ក្រុម​លេខ​២ ល្អ​ជាងគេ ៥​ក្រុមបាន​កក់​កៅអី​ជុំ​ទី​៣ និង​ជុំ​ចុងក្រោយនៃ​ពានរង្វាន់​ទាំងពីរ។ ចំណែក​ក្រុម​នៅ​សល់ រួមមាន​ក្រុម​លេខ​២ អន់​បំផុស ៣​ក្រុម​, ក្រុម​លេខ​៣ និង​ក្រុម​លេខ​៤ នៃ​ពូ​ល​នីមួយៗ​សរុប ១៦​ក្រុម និង​ក្រុម​លេខ​៥ ល្អ​បំផុត ៣​ក្រុមត្រូវ​ឈរ​ចាំ​ក្នុង​ជុំ​ទី​៣ នៃ​ការប្រកួត​ជម្រុះ​ជើង​ឯក​អាស៊ី។​ ​ដោយឡែក​ក្រុម​លេខ​៥ អន់​បំផុតរួមមាន​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី កម្ពុជា ឆាយ​នី​ស​តៃប៉ិ និង​ក្រុម​កោះ​ហ្គាំ ត្រូវ​លេង Play-Off ដើម្បី​ប្រជែង​កៅអី​បង្គ្រប់​ជុំ​ទី​៣ នៃ​ការប្រកួត​ជម្រុះ​ជើងឯក​ទ្វីប​អាស៊ីដែល​មាន ២២​ក្រុម​កំពុង​ឈរ​ចាំ។ ប៉ុន្តែ​តាមរយៈ​ចំណាត់ថ្នាក់​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ក្នុងចំណោម​បេក្ខភាព ៤​ក្រុមត្រូវ​លេង Play-Off ឥណ្ឌូនេស៊ី និង​កម្ពុជា​ឈរ​លេខ​១ និង​លេខ​២ ស្ថិត​ក្នុង Pot-1 ខណៈ​ក្រុម​ឆាយ​នី​ស​តៃប៉ិ និង​កោះ​ហ្គាំឈរ​លេខ​៣ និង​លេខ​៤ ស្ថិតក្នុង Pot-2។​

​ដោយ​ហេតុ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី នឹង​រៀបចំ​ការ​ចាប់​ឆ្នោត​ដើម្បី​ប្រកួត​វគ្គ Play-Off នា​ពេល​ឆាប់ៗ​ខាងមុខ ដោយ​កម្ពុជា​អាច​នឹង​ត្រូវ​ជួប​ក្រុម​ឆាយ​នី​ស​តៃប៉ិ ឬ​កោះ​ហ្គាំ។ ចំពោះ​កាល​បរិច្ឆេទ​ប្រកួត Play-Off គ្រោង​ប្រកួត​ជើង​ទី​១ នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា និង​ជើង​ទី​២ ប្រកួត​នា​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ខាងមុខ។ សម្រាប់​ក្រុម​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ នឹង​ឡើង​ទៅ​បង្គ្រប់​កៅអី ២៤​ក្រុមនៃ​ជុំ​ទី​៣ ដើម្បី​បន្ដ​ការប្រកួត​ជម្រុះ និង​ដណ្ដើម​កៅអី​ជុំ​ចុងក្រោយនៃ​ពានរង្វាន់​ជើងឯក​ទ្វីប​អាស៊ី​ឆ្នាំ​២០២៣។​ ​គួរ​បញ្ជាក់​ថា ចំពោះ​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ទ្វីប​អាស៊ី ៤​ឆ្នាំ​ម្ដងនេះ​នឹង​ត្រូវ​បែងចែក​ជា ៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម​ដើម្បី​ធ្វើការ​ប្រកួត​សន្សំ​ពិន្ទុ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈរហូតដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំង ១​ក្រុម​ឡើង​ទៅ​បង្គ្រប់​កៅអី​ជុំ​ចុងក្រោយ នៃ​ពានរង្វាន់​ជើងឯក​អាស៊ី​ឆ្នាំ​២០២៣ នៅ​ចិន។ សម្រាប់​ក្រុម​ដែល​មាន​សិទ្ធ​ឡើង​ជុំ​ចុងក្រោយ​នេះគឺ​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ទាំង ៦ និង​ក្រុម​លេខ​២ ល្អ​ជាងគេ​ចំនួន ៥​ក្រុម។ រីឯ​ការប្រកួត​ជុំ​ចុងក្រោយនៅ​ចិនគ្រោង​ធ្វើឡើង​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​រហូតដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        142
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm