ពាន League Cup រក​ឃើញ​ក្រុម​ឡើង​វគ្គ ១/២ មុន​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុ​ចុង​សប្ដាហ៍​នេះ

2021/06/17 05:33:56 pm        115

​បាល់ទាត់៖ ពានរង្វាន់​លក្ខណៈ​មិត្តភាព និង​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​ត្រឡប់មកវិញ នៃ​លី​គ​កំពូល​កម្ពុជា​គឺ​ពានរង្វាន់ League Cup 2021 បាន​រក​ឃើញ​បេក្ខភាព​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ រួមមាន​ក្រុម​វិសាខា​, ISI ដង្កោ​សែន​ជ័យ​, ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​កង​យោធពល​ខេមរភូមិន្ទ មុន​បញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុនា​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ចុង​សប្ដាហ៍​នេះ។​

​ចំពោះ​ក្រុម​វិសាខា និង ISI ដង្កោ​សែន​ជ័យ គឺជា​បេក្ខភាព​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្វ័យប្រវត្តិ​ពី​ពូ​ល A បន្ទាប់ពី​គូប្រជែង ២​ក្រុមត្រូវបាន​ដកចេញ​ពី​ការប្រកួត ក្រោយ​រកឃើញ​ករណី​សង្ស័យ​វិជ្ជមាន​កូ​វីដ​-១៩ គឺ​ក្លិប​បឹងកេត និង​ភ្នំពេញ​ក្រោ​ន។ ប៉ុន្ដែ​មុន​ឡើង​វគ្គ​បន្ដ វិសាខា និង ISI ដង្កោ​សែន​ជ័យនឹងត្រូវ​ជួបគ្នា​បង្គ្រប់កិច្ច​ពូ​ល A នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ នៅ​ទីលាន KMH Park។​ ​ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​កងយោធពល​ខេមរភូមិន្ទ គឺជា​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើងមក​ពី​ពូ​ល B បន្ទាប់ពី​ក្រុម​ទាំងពីររកបាន ៦​ពិន្ទុ​ស្មើគ្នា មុន​ក្រុម​ទាំងពីរជួបគ្នា​បង្គ្រប់កិច្ច​ពូ​ល B នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​កំណត់​ក្រុម​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល ហើយ​ធ្វើការ​ប្រកួត​ខ្វែង​ពូ​ល​ជាមួយ​ក្រុម​វិសាខា និង ISI ដង្កោ​សែន​ជ័យនៃ​ពូ​ល A។​

​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់ League Cup 2021 នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២៣ ខែមិថុនាដើម្បី​ស្វែងរក​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ដ ស្របពេល​ការប្រកួត​កំណត់​ជើងឯក​ពាន​លក្ខណៈ​មិត្តភាព​នេះ គ្រោង​នឹងធ្វើ​ឡើងនា​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ មុន​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ត្រឡប់មកវិញនា​ដើមខែ​កក្កដា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm