អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថានបូកសរុបលទ្ធផលការងារឆ្នាំ២០២៣

2023/12/12 06:54:20 pm        74

ភ្នំពេញ៖ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១២ខែធ្នូនេះ បានអញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្រ្តីបរិស្ថានជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ (២០២៣-២០២៨) ដែលមានបាវចនាទាំង៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមអនុរដ្ឋលេខាធិការ បន្តទៀតថា ការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ​ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកបដោយ​ចីរភាពសម្រាប់ឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប ​និងគ្រប់ជំនាន់ ដើម្បី​ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ​ឱ្យទទួលជោគជ័យ ក្រសួងបរិស្ថាន ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសប់របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលទើបតែប្រកាស​ដាក់ឱ្យប្រើក្នុងពេល ថ្មីៗ ដែលមានគោលបំណងតម្រង់ទិស និងចង្អុល បង្ហាញ ការងារអាទិភាព ដែលបានកំណត់ក្នុងមុំចំនួន៣ ដោយ មានជាអាទិ៍៖ មុំទី១: ការពង្រឹង គោលនយោបាយ, មុំទី២: ការកសាងរដ្ឋបាលឌីជីថល, និងមុំទី៣: ពង្រីក ការផ្សព្វផ្សាយ។

កន្លងមកក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ដោយផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវចម្រុះ ការរស់នៅដោយចីរភាព និងរដ្ឋបាលទំនើប។ ដោយឡែក នៅនីតិកាលទី៧នេះ ដើម្បីបំពេញបេសកកម្មរបស់ក្រសួងបរិស្ថានបន្តទៀត ក្រសួងបរិស្ថានបាន​ដាក់ចេញ​នូវកំណែទម្រង់ ដោយ ផ្ដោតលើ « សុក្រឹតកម្មបរិស្ថានកិច្ច» និង «អព្យាក្រឹតកាបោន»។

គួរបញ្ជាក់ថា​ សិក្ខាសាលានេះ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យសមិទ្ធផល ការងារ ដែលបាន​អនុវត្តរយៈពេល១ឆ្នាំ(២០២៣) និងពិភាក្សាកែលម្អ ដើម្បីកំណត់ឱ្យបាននូវដំណោះស្រាយ ពាក់ព័ន្ធ​បញ្ហាប្រឈម ចំណុចខ្វះខាត ក្នុងការអនុវត្តកិច្ចការស្នូលរបស់អង្គភាព ​និងការងារកំណែ ទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ដែលបានជួបប្រទះកន្លងមក៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        90
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm