កិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងឌូបៃ អាចស្ថិតក្នុងគ្រោះថ្នាក់ បន្ទាប់ពីប្រទេសមួយចំនួន បានប្រតិកម្មដោយកំហឹងចំពោះសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីប្រេងឥន្ធនៈហ្វូស៊ីលដែលពួកគេហៅថា «ខ្សោយ»។

សេចក្តីព្រាងដែលបានលុបចោលពាក្យពេចន៍ដែលបានបញ្ចូលនៅក្នុងអត្ថបទមុន ដែលបង្ហាញថា ប្រេងឥន្ធនៈហ្វូស៊ីល អាចត្រូវបាន «ឈប់ប្រើប្រាស់»។
ប្រទេសទាំង១៩៨ នៅក្នុងកិច្ចប្រជុំកំពូលនេះ ត្រូវតែយល់ព្រម ឬ ពុំមានកិច្ចព្រមព្រៀង។
មនុស្សដែលដុតប្រេងឥន្ធនៈហ្វូស៊ីល កំពុងជំរុញឲ្យមានការឡើងកម្តៅនៃភពផែនដី ដោយជីវិតមនុស្សរាប់លាននាក់ ប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែរដ្ឋាភិបាល មិនដែលយល់ព្រមពីរបៀប ឬពេលណាដែលត្រូវបញ្ឈប់ការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលឡើយ។

អ្នកតំណាងរបស់សហភាពអឺរ៉ុប បានហៅសេចក្តីព្រាងច្បាប់នេះថា «មិនអាចទទួលយកបាន» ហើយបាននិយាយថា ប្លុកនេះ អាចដកខ្លួនចេញ។
លោក Eamon Ryan អ្នកចរចាសម្រាប់សហភាពអឺរ៉ុប និងជារដ្ឋមន្ត្រីបរិស្ថានរបស់ប្រទេសអៀរឡង់ បាននិយាយថា៖«យើងមិនអាចទទួលយកអត្ថបទនេះបានទេ។ ប៉ុន្តែលោកបានបន្ថែមថា ការដួលរលំនៃការចរចានេះ គឺមិនមែនជាលទ្ធផលដែលពិភពលោក ត្រូវការឡើយ។
ក្រុមអ្នកនយោបាយ រួមទាំងមកពីបណ្តាប្រទេសនៅជួរមុខនៃការប្រែប្រួលអាកាសធាតុ បានទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដើម្បីពិភាក្សាអំពីបញ្ហា ដែលកំពុងកើនឡើងក្នុងឆ្នាំមួយ ដែលត្រូវបានកំណត់ថា នឹងមានភាពកក់ក្តៅបំផុត ក្នុងកំណត់ត្រា។