​ជំនួបពិភាក្សាការងាររវាងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងមន្ទីរអប់រំខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន

2023/12/12 08:34:27 pm        64

ភ្នំពេញ ៖​ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ក្រុមការងារ អ.ម.ត ចិន) បានដឹកនាំក្រុមការងារទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូមន្ទីរអប់រំខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជមានិតចិន ដឹកនាំដោយលោក XIE Ping អនុប្រធានមន្ទីរអប់រំ ក្នុងឱកាសដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ 

ជំនួបពិភាក្សារវាងក្រុមការងារ អ.ម.ត ចិន និងមន្ទីរអប់រំធ្វើឡើងក្នុងគោលបំណងរឹតចំណងទំនាក់ទំនងជាមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគម អ.ម.ត និងមន្ទីរអប់រំខេត្តអានហ៊ួយ ពិសេសការពិភាក្សាពីលទ្ធភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស នៃប្រទេសកម្ពុជា និងប្រទេសចិន។ 

ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ អ.ម.ត ចិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់មន្ទីរអប់រំខេត្តអានហ៊ួយ។ ឯកឧត្តម បានពាំនាំប្រសាសន៍ថ្លែងអំណរគុណពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មន្ទីរអប់រំខេត្តអានហ៊ួយ ដែលគ្រោងនឹងផ្ដល់អាហារូបករណ៍ដល់និស្សិត អ.ម.ត ទៅសិក្សានៅគ្រឹះស្ថានសិក្សាល្បីៗក្នុងខេត្តអានហ៊ួយ ក្រោមស្មារតីចូលរួមចំណែកយ៉ាងសកម្មលើកស្ទួយការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរបស់កម្ពុជា។ មន្ទីរអប់រំខេត្តអានហ៊ួយ ក៏បានបង្ហាញសុឆន្ទៈក្នុងការគាំទ្របេសកកម្មរបស់សមាគម អ.ម.ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយសមាគម អ.ម.ត ឱ្យកាន់តែទូលំទូលាយ។ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសន្ទនា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគម្រោងសហប្រតិបត្តិការដែលមានស្រាប់ និងសិក្សារួមគ្នាពីលទ្ធភាពបង្កើតគម្រោងថ្មីៗ សំដៅបើកឱកាសឱ្យនិស្សិតកម្ពុជាកាន់តែច្រើនទទួលបានការបណ្ដុះបណ្ដាលប្រកបដោយស្ដង់ដារ និងស្របតាមតម្រូវការជាក់ស្ដែងនៃកិច្ចអភិវឌ្ឍសង្គមកម្ពុជា។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមាននិស្សិតកម្ពុជា សរុប ១៨៦ នាក់ កំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងខេត្តអានហ៊ួយប្រទេសចិន ក្នុងនោះនិស្សិត អ.ម.ត មានចំនួន ៣៧នាក់។ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm