Louis van Gaal វិល​មក​អាជីព​គ្រូ​បង្វឹក​វិញ​ ក្រោយ​ឃ្លាតឆ្ងាយ ៥​ឆ្នាំ​តែ​មក​ដឹកនាំ​តែ ១​ប្រកួត​ប៉ុណ្ណោះ​

2021/06/17 06:07:41 pm        82

បាល់ទាត់៖ ​អតីត​អ្នកចាត់ការ Barcelona និង Manchester United លោក Louis van Gaal នឹង​ត្រលប់​មក​អាជីព​ជា​គ្រូ​បង្វឹក​វិញ​ ក្រោយ​ឃ្លាត​ឆ្ងាយ​អស់​រយៈពេល ៥​ឆ្នាំ​ដោយ​មក​ដឹកនាំ​ក្លិប​នៅ​លី​គ​ទី​២ ហូ​ឡង់ Telstar តែ​ដឹកនាំ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​។

​​បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​នេះ​តាំងពី​ឈ្នះ​ពាន FA Cup នៅ​ឆ្នាំ ២០១៦ ដឹកនាំ Manchester United ហើយ​ការវិល​ត្រលប់​នេះ​គឺ​មក​ដឹកនាំ​តែ ១​ប្រកួត​ប៉ុណ្ណោះ​ដើម្បី​រំលឹក​ពី​អនុស្សាវរីយ៍​នៃ​អាជីព​របស់លោក​។ ក្លិប​ Telstar បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា ការប្រកួត​នេះ​នឹងមាន​ការ​រៃអង្គាស​ថវិកា ​សម្រាប់​ក​ម្ម​វិធី​សប្បុរសធម៌​ជា​មួយនឹង​ការដេញថ្លៃ​ សម្រាប់​អ្នកគាំទ្រ​ម្នាក់​អង្គុយ​ក្បែរ​លោក Van Gaal ផងដែរ​។ ​បច្ចុប្បន្ន​វ័យ ៦៩ឆ្នាំ​លោក Louis van Gaal មិនដែល​ដឹកនាំ​ក្រុម Telstar ពីមុនមក​ទេ តែ​ធ្លាប់ជា​កីឡាករ​អំឡុង​រដូវ​កាល ១៩៧៧-៧៨ ក្នុងចំណោម​អាជីព​ជា​កីឡាករ ១៥ឆ្នាំ​។

​លោក Louis van Gaal ធ្លាប់មាន​អាជីព​ជោគជ័យ​ជា​អ្នកចាត់ការ​ដោយ​ធ្លាប់​ដឹកនាំ Barcelona ឈ្នះ​ពាន La Liga ២លើក, Copa del Rey ១​លើក និង UEFA Super Cup ១លើក, ធ្លាប់​ដឹកនាំ Ajax ឈ្នះ​ពាន​លី​គ​កំពូល​ហូ​ឡង់ ៣លើក UEFA Champions League ១លើក, ដឹកនាំ AZ Alkmaar ឈ្នះ​ពាន​លី​គ​កំពូល​ហូ​ឡង់ ១​លើក និងដឹកនាំ Bayern Munich ឈ្នះ​ពាន Bundesliga ១លើក និង UEFA Champions League ១លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        87
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        100
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm