មេដឹកនាំចិន លោក ស៊ី ធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីទប់ទល់នឹងឥទ្ធិពលអាមេរិក

2023/12/12 10:34:24 pm        83

យន្តហោះរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានចុះចតនៅទឹកដីរបស់ប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារ (ទី១២ ខែធ្នូ) នេះ ដោយនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយរបស់ពិភពលោក ក្នុងរយៈពេល ៦ឆ្នាំ ខណៈដែលលោកប្រឹងប្រែងទប់ទល់នឹងឥទ្ធិពល ដែលកំពុងកើនឡើងជាលំដាប់របស់សហរដ្ឋអាមេរិកជាមួយប្រទេសកុម្មុយនីស្តមួយនេះ។

អំឡុងទស្សនកិច្ចនេះ លោក ស៊ី នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចរបស់វៀតណាម គឺលោក Nguyen Phu Trong ដែលជំនួបនេះ បានកើតឡើងបន្ទាប់ពីទីក្រុងហាណូយ បានបង្កើនទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានធ្វើទស្សនកិច្ចកាលពីខែកញ្ញា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ដំណើរទស្សនកិច្ចនេះ នឹងពាក់ព័ន្ធនឹងការពិភាក្សាស្តីពី «ការធ្វើឲ្យទំនាក់ទំនងចិន-វៀតណាម ឡើងដល់កម្រិតកាន់តែខ្ពស់»។

ទស្សនកិច្ចនោះ អាចឃើញថា លោក ស៊ី នឹងជំរុញឲ្យវៀតណាមចូលរួមជាមួយ «សហគមន៍នៃជោគវាសនារួម» របស់លោក ជាឃ្លាដែលបានកំណត់យ៉ាងច្បាស់លាស់ ដែលសំដៅទៅលើចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។

នៅថ្ងៃពុធ (ទី១៣ ខែធ្នូ) លោក ស៊ី នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីលោក Vo Van Thuong ហើយនឹងដាក់កម្រងផ្កានៅវិមានរបស់មេដឹកនាំបដិវត្តន៍ លោក ហូ ជីមិញ (Ho Chi Minh)។

ដំណើរទស្សនកិច្ចនេះ ក៏បានកើតឡើងផងដែរ ស្របពេលមានការកើនឡើងនូវភាពតានតឹង រវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា រវាងនាវារបស់ប្រទេសទាំង២ នៅតំបន់ថ្មប៉ប្រះទឹក។ ហើយវៀតណាម រួមជាមួយម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ ក៏មានការទាមទារត្រួតស៊ីគ្នា នៅសមុទ្រចិនខាងត្បូងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm