ក្រុមហួធី នៅយេម៉ែន អះអាងការវាយប្រហារលើនាវាដឹកប្រេងប្រទេសន័រវ៉េស

2023/12/12 10:57:36 pm        89

ក្រុមហួធី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅយេម៉ែន នៅថ្ងៃអង្គារនេះ បាននិយាយថា ពួកគេបានអនុវត្តប្រតិបត្តិការយោធាលើនាវាដឹកប្រេងពាណិជ្ជកម្មរបស់ប្រទេសន័រវ៉េស STRINDA ក្នុងប្រតិបត្តិការចុងក្រោយរបស់ខ្លួន ដើម្បីតវ៉ាទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ អ្នកនាំពាក្យយោធាក្រុមហួធី លោក Yehia Sareea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្រុមនេះ បានដាក់គោលដៅទៅលើ នាវាដឹកប្រេង ដោយគ្រាប់រ៉ុក្កែត បន្ទាប់ពីសមាជិកនាវិកមិនព្រមឆ្លើយតបចំពោះការព្រមានទាំងអស់។ លោកបានប្តេជ្ញាថា ក្រុមហួធី នឹងបន្តការរារាំងនាវា ដែលធ្វើដំណើរឆ្ពោះទៅកំពង់ផែប្រទេសអ៊ីស្រាអែល រហូតដល់អ៊ីស្រាអែល អនុញ្ញាតឲ្យស្បៀងអាហារ និងថ្នាំពេទ្យចូលទៅក្នុងតំបន់ហ្កាហ្សា។ មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារទៅលើនាវាដឹកប្រេង STRINDA បានកើតឡើងចម្ងាយប្រហែល៦០ម៉ាយស៍នៃការធ្វើនាវាចរណ៍នៅភាគខាងជើងច្រកសមុទ្រ Bab al-Mandab ជាប់សមុទ្រក្រហម និងឈូងសមុទ្រ Aden ។ មន្ត្រីអាមេរិកទី២ បានិយាយថា នាវា STRINDA អាចធ្វើដំណើរទៅបានក្រោមថាមពលរបស់វា ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ។ យោធាអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបណ្តាលឲ្យមានអគ្គិភ័យ និងការខូចខាត ប៉ុន្តែគ្មានអ្នកស្លាប់ឬរងរបួសនោះទេ។ អ្នកនាំពាក្យក្រុមហួធី បាននិយាយថាក្រុមនេះបានត្រៀមរារាំងការឆ្លងកាត់របស់នាវាជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយធ្វើសកម្មភាពក្នុងការគាំទ្រប៉ាឡេស្ទីន។

ក្រុមហួធី បានលុកលុយចូលក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលបានរាលដាលនៅជុំវិញមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយការវាយប្រហារលើនាវា ក្នុងតំបន់ដឹកជញ្ជូនសំខាន់ៗ និងបានបាញ់ដោយយានដ្រូន និងមីស៊ីលទៅលើអ៊ីស្រាអែល។

ទិន្នន័យ មកពីក្រុមហ៊ុនដឹកជញ្ជូនតាមនាវា Kpler បានបង្ហាញថា នាវា STRINDA មានផ្ទុកប្រេងបន្លែ និងឥន្ធនៈជីវៈ នៅក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើដំណើរឆ្ពោះទៅទីក្រុង Venice ប្រទេសអ៊ីតាលី។ វានៅពុំទាន់ដឹងភ្លាមៗនៅឡើយនោះទេថាតើ នាវា STRINDA មានទំនាក់ណាមួយជាមួយអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm