មនុស្សជាង១៩.៦០០ បានស្លាប់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារ

2023/12/13 04:16:38 pm        60

ប៉ាឡេស្ទីន ៖ យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងពីរ ចំនួនអ្នកស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្តបានកើនឡើងជាង១៩.៦០០នាក់ ។ 

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៨.២០៥នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។  

យោងតាមក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃចន្ទ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះតែមួយគត់ បានឆក់យកជីវិតមនុស្សចំនួន ២០៨ នាក់ ដោយជនរងគ្រោះជាច្រើននៅតែកប់នៅក្រោមគំនរកម្ទេចថ្ម បែកបាក់។  

ក្រសួងសុខភាពប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា (Ramallah) ធ្លាប់បាននិយាយថា មនុស្ស ២៧៥នាក់ ក៏បានស្លាប់ផងដែរនៅក្នុងតំបន់West Bank គិតត្រឹមយប់ថ្ងៃទី ៩ ខែធ្នូ។  

ទិន្នន័យកន្លងទៅថ្មីៗនេះពីអ៊ីស្រាអែល បានបង្ហាញថា ចំនួនអ្នកស្លាប់របស់ខ្លួនពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស គឺប្រហែល ១.២០០ នាក់ ។

កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីប្រកាសមួយទៀតដែលតម្រូវឱ្យប្រជាជននៅតំបន់ហ្កាហ្សាភាគខាងជើងជម្លៀសខ្លួនទៅភាគខាងត្បូង។   

កាលពីថ្ងៃចន្ទដដែល កងទ័ពអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសនៅតំបន់ផ្សេងៗនៃតំបន់ហ្កាហ្សាស្ទ្រីប និងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្កាហ្សានេះ។ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានបន្តការបាញ់ប្រហារតបតទៅកាន់កងកម្លាំងអ៊ីស្រាអែល ដោយការបាញ់គ្រាប់រ៉ូកែត និងវាយប្រហារលើការតាំងទីលំនៅមួយចំនួននៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm