ហ៊្វុនស៊ិនប៉ិច​គាំទ្រ​ចំណាត់​ការ​រដ្ឋបាល​រាជធានី​ ​ក្នុងការ​សម្អាត​បែរចិញ្ចឹម​ត្រី ​និង​ផ្ទះ​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ

2021/06/17 07:01:38 pm        126

ភ្នំពេញ ៖ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ និង​ជានា​យក​ខុទ្ទកាល័យ សម្តេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ​ព្រះប្រធាន គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ ឯកឧត្តម សាយ ហាក់ បា​ន​សម្តែង​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បោសសំអាត រុះរើ​បែរ​ចិញ្ចឹម​ត្រី ​និង​ផ្ទះ​បណ្តែត​ទឹក​អាធិបតេយ្យ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ ​ដោយ​វិធានការ​នេះ ​វា​នឹង​ធ្វើ​ឲ្យ​សោភ័ណភាព​ នៃ​ដង​ទន្លេ​នៃ​រាជធានី​ភ្នំពេញកាន់តែ​ល្អប្រសើ​។

ថ្លែងប្រាប់​ទូរទស្សន៍​BTV ក្រោយ​រៀបចំ​ពិធីសូត្រមន្ត​ រាប់​បាត​ថ្វាយ​ព្រះ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព ​សេចក្តីថ្លៃថ្នូរ​ និង​សុភមង្គល​ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​៨៥ យាង​ចូល​៨៦ ព្រះវស្សា នា​ទិវា​ដ៏​នក្ខត្តឫក្ស នា​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សហ៊្វុនស៊ិនប៉ិច​​ រាជធានី​ភ្នំពេញ ​ឯកឧត្តម សាយ ហាក់ បាន​លើកឡើងថា ​ក្នុងនាម​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ចាត់វិធានការ​ក្តៅ​បោសសម្អាត បែរ​ចិញ្ចឹម​ត្រី ផ្ទះ​មិន​រៀបរយ​ ដែល​ភាគច្រើន​ជា​ជនបរទេស​(​វៀតណាម​)​នេះ​។

បើ​តាម​របាយការណ៍រ​បស់​នគរបាល ដែល​បានបង្ហាញ​ដល់​ទូរទស្សន៍​BTV នាពេល​កន្លងទៅនេះ​បាន​អនុវត្ត​វិធានការ​រុះរើ​បែរចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​អាធិបតេយ្យ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន​៥ នៃ​រាជធានី​ភ្នំពេញ​ ដែល​ជាប់​នឹង​មាត់ទន្លេ​នោះ​ កម្លាំង​ឯកភាព​រាជធានី​ភ្នំពេញ​បាន​រុះរើ​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹកបាន​ជាង​មួយ​ពាន់​បែរ​ និង​ផ្ទះ​ហើយ​ ខណៈ​វិធានការ​នេះ​បាន​កំពុងតែ​បន្តទៀត​រហូត​ឲ្យ​អស់ពី​ដង​ទន្លេ​។

ក្រោយ​មាន​ចំណាត់ការ​របស់​អាជ្ញាធរ​រាជធាន​ភ្នំពេញ មាន​គណបក្សនយោបាយ ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ខណៈ​វិធានការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក៏ដូចជា​តាម​ដង​ទន្លេ​នៃ​រាជធានី​ភ្នំពេញ ​កាន់តែ​មាន​សោ​ភ័​ណភាព​ របៀបរៀបរយ​បន្ថែម​ទៀត​ឲ្យ​ស្របទៅនឹង​ ពាក្យស្លោក​ថា រាជធានី​ភ្នំពេញ​ជា​បេះដូង​របស់​ប្រទេសជាតិ​ទាំងមូល​នោះ​៕

​អត្ថបទ ៖ ​បាន ចក់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        125
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm