សហភាពអឺរ៉ុបផ្តល់ហិរញ្ញប្បទាន ៨៨លានដុល្លារ គាំទ្រ​គម្រោងក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល

2023/12/13 04:36:15 pm        44

ភ្នំពេញ ៖ សហភាពអឺរ៉ុបបានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៨២ លានអឺរ៉ូ ស្មើនឹង ៨៨ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ នេះ ដើម្បីគាំទ្រការអនុវត្តគម្រោងក្នុងវិស័យកសិកម្ម, បរិស្ថាន, ឧស្សាហកម្ម, អប់រំ, ពាណិជ្ជកម្ម និងវិស័យឯកជន។ 

​ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុង ពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នំា២០២៣ នេះ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានបន្តបេ្តជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា ពិសេសសមិទ្ធផលសម្រេច បានក្នុងការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំ របស់សហភាពអឺរ៉ុប សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ 

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះសហភាពអឺរ៉ុប សម្រាប់គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប ដែលជាយន្តការសំខាន់ ក្នុងការជួយ គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព ជាពិសេសសហភាពអឺរ៉ុប ក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ 

ឯកឧត្តម Igor Driesmans បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា និងកោតសរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរ កន្លងមក ។ ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃដំណើរការយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបឆ្នាំ២០២១-២០២៧ កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មី ឆ្នាំ២០២១-២០២៧ និងគំនិតផ្តួចផ្តើម Team Europe ព្រមទាំងចក្ខុវិស័យរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកម្ពុជា នៅពេលអនាគត។ 

គួរបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍មួយដ៏សំខាន់របស់កម្ពុជា ក្នុងនោះយោងតាមទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ កម្ពុជា (Cambodia ODA Database) គិតចាប់ពីឆ្នាំ ១៩៩២ ដល់ ២០២២ សហភាពអឺរ៉ុបបានបើកផ្តល់ហរិញ្ញប្បទាន សហប្រតិបត្តិការ ប្រមាណ ១ ៤៣០ លានដុល្លារអាមេររិក ស្មើនឹង ៤,៩ % នៃហិរញ្ញប្បទានផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm