ប្រធានាធិបតីចិន ថ្លែងថា ទំនាក់ទំនងចិន-វៀតណាម នឹងឈានចូលដំណាក់កាលថ្មីតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា

2023/12/13 04:54:04 pm        49

ចិន ៖ លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃអង្គារថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងចិន-វៀតណាម នឹងឈានចូលដំណាក់កាលថ្មីនៃការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែរឹងមាំបន្ថែមទៀត កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ ការគាំទ្រដ៏កាន់តែពេញលេញ ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ និងការដោះស្រាយការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង។

អំឡុងជំនួបជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូទ្រុង(Nguyen Phu Trong) លោក Xi ក៏បាននិយាយដែរថា បុព្វហេតុកសាងសង្គមនិយមនៅចិន និងវៀតណាម នឹងឈានទៅមុខឥតឈប់ឈរ ហើយរួមចំណែកថ្មីដល់ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនៃតំបន់ និងពិភពលោកដ៏ធំធេង។លោក Xi បាននិយាយថា ប្រទេសចិនតែងតែមើលឃើញទំនាក់ទំនងជាមួយវៀតណាមតាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតក្នុងតំបន់របស់ខ្លួន។

លោក Xi បានបន្តថា លោកត្រៀមខ្លួនជាស្រេចដើម្បីប្រកាសជាមួយលោក ទ្រុង ពីជំហរថ្មីនៃទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ ដើម្បីកសាងសហគមន៍ចិន-វៀតណាម ជាមួយអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយផ្អែកលើការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។

 ក្នុងកិច្ចពិភាក្សានោះដែរ មេដឹកនាំចិនក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុកសាងសង្គមនិយមរបស់វៀតណាម។ គួររម្លឹកថា លោកប្រធានាធិបតីចិន Xi Jinping បានបំពេញ ទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៦ឆ្នាំ ជាការព្យាយាមធានាចំពោះដៃគូដ៏សំខាន់ជាយុទ្ធសាស្ត្រនៅតំបន់អាស៊ី ដើម្បីកុំឲ្យងាកទៅរកសហរដ្ឋអាមេរិកខ្លាំងពេក ក៏ដូចជាទល់ទប់ឥទ្ធិពលរបស់អាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm