ពលរដ្ឋឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងជាង៩០%បានបោះបង់ការចិញ្ចឹមជ្រូក

2023/12/13 06:58:02 pm        157

ស្វាយរៀង ៖ លោកស្រី ប៉ែន សុធា ពលរដ្ឋរស់នៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រាប់ទូរទស្សន៍អោយដឹងថាពលរដ្ឋនៅក្នុងភូមិក្រញូង ឃុំដូង រហូតមកដល់ពេលនេះពលរដ្ឋបានធ្វើការបោះបង់ ការចិញ្ចឹមជ្រូករហូតទៅដល់៩០%ហើយខណះដែលពលរដ្ឋចំនួន៤គ្រួសារផ្សេងទៀតត្រៀមបោះបង់ការចិញ្ចឹមជ្រូកតែម្តង។

លោកស្រីបានបន្ថែមថាការដែលពលរដ្ឋត្រៀមការបោះបង់ការចិញ្ចឹមជ្រូក ដោយកន្លងមកពួកគាត់បានរងផលប៉ះពាល់និងតម្លៃខ្លាំងពេលលក់ជ្រូកទូទាត់មិនរួចថ្លៃដើមផលិត ដើម្បីស្តារ និងបញ្ជៀសការបោះបង់ចិញ្ចឹមជ្រូកបន្ត ក្នុងនាមពលរដ្ឋក្នុងឃុំលោកស្រី បានធ្វើការអំពាវនាវដល់ក្រសួងកសិកម្ម និងផ្នែកពាក់ពន្ធ័ ជួយស្វែងរកទីផ្សារជ្រូករស់ អោយបានសមរម្យ សម្របសម្រួលតម្លៃដើមផលិត ពិសេសធ្វើការទប់ស្កាត់ នៃដំណើរការលួចលាក់ ការនាំផលិតផលសាច់ និងសាច់បង្កកមកពីប្រទេសជិតខាង ដើម្បីអោយពលរដ្ឋនិងពួកខ្ញុំ មានចិត្តបន្តចិញ្ចឹមជ្រូកឡើងវិញ ។

ជុំវិញការអំពាវនាវរបស់ពលរដ្ឋ អោយក្រសួងកសិកម្ម ក៏ដូចផ្នែកពាក់ពន្ធ័ ជួយរកទីផ្សាជ្រូករស់ ធ្វើការទប់ស្កាត់នាំសាច់បង្កក និងជួយធ្វើការសម្របសម្រួល ថ្លៃចំណីសត្វ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបានបញ្ជាក់ប្រាប់មក​ ថា ការងារដែលពលរដ្ឋស្នើអោយជួយរកទីផ្សារជ្រូករស់ ការទប់ស្កាត់នាំសាច់បង្កក និងតម្លៃចំណីសត្វ មន្ទីរ ក៏ដូចក្រសួងកសិកម្ម បាននិងកំពុងតែរកវិធីសម្របសម្រួល ទីផ្សារដែរហើយ ហើយតម្លៃចំណីសត្វ ដែលក្រុមឈ្មួញ ក៏ដូចសហគ្រាសនាំចូលផលិតមានតម្លៃថ្លៃមិនអាចធ្វើការបញ្ចុះតម្លៃបាន តែបើវត្ថុធាតុដើមផលិតបាននៅក្នុងស្រុកគឺយើងអាចធ្វើការបញ្ចុះតម្លៃបាន ឯសាច់បង្កកនាំចូល បច្ចុប្បន្នរដ្ឋបាលខេត្តនិងផ្នែកពាក់ពន្ធ័កំពុងធ្វើផែនការទប់ស្កាត់ តាមអនុសាសន៏របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទប់ស្កាត់ដើម្បីលើកទឹកចិត្តអោយពលរដ្ឋធ្វើការចិញ្ចឹមឡើងវិញ ។ ដោយ ៖ សារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm