អាជ្ញាធរថៃ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០លានគ្រាប់ នៅជិតព្រំដែនជាមួយមីយ៉ាន់ម៉ា

2023/12/13 07:01:25 pm        465

អាជ្ញាធរថៃ បាននិយាយថា ពួកគេ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសនេះជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាកំណត់ត្រាមួយសម្រាប់ថ្នាំញៀនមេតំហ្វេតាមីនសម្រាប់ប្រទេសថៃ និងធំជាងគេទីពីរ នៅអាស៊ី។

នគរបាល បាននិយាយថា គ្រាប់ថ្នាំញៀនទាំងនេះ ត្រូវបានគេដាក់ក្នុងបាវធំៗដឹកតាមរថយន្តដឹកទំនិញមានកង់៦ ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីនគរបាល និងទាហានថៃ កាលពីថ្ងៃអង្គារ (១២ ធ្នូ) នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ ក្នុងខេត្តកានចាណាប៊ូរី (Kanchanaburi) ភាគខាងលិច។

ពួកគេ បានបន្ថែមថា បុរសម្នាក់ និងស្ត្រីម្នាក់ ដែលជិះនៅក្នុងរថយន្តនោះ ត្រូវបានចាប់ខ្លួន។

លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីការចាប់រឹបអូសលើកទី១ មានថ្នាំញៀនជាង ៥៥លានគ្រាប់ ក្នុងប្រទេសឡាវ នៅជិតតំបន់ត្រីកោណមាស។

លោក Douglas បាននិយាយទៀតថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធមេតំហ្វេតាមីន ដែលផលិតនៅរដ្ឋសាន (Shan) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅភាគខាងត្បូង ដោយបន្ថែមថា បណ្តាញចែកចាយបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm