ក្រសួងអធិការកិច្ច និងមន្ទីរពេទ្យព្រះកេតុមាលាចុះអនុស្សរណៈលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការ

2023/12/13 07:41:42 pm        489

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សុខុមាលភាព ដល់មន្ត្រីរាជការ និងស្របតាមគោលនយោបាយរបស់​រាជ​រដ្ឋាភិបាល លើវិស័យប្រព័ន្ធជំនួយសង្គម ​និង​ប្រព័ន្ធ​សន្តិសុខសង្គម គឺមិនបោះបង់ចោល​ប្រជាពលរដ្ឋ​ណាម្នាក់ ​សម្រាប់ក្រសួងអធិការកិច្ច ​ក៏បានដាក់ចេញនូវ​គោលការណ៍ថា ក្រសួងក៏មិន​ត្រូវ​បោះបង់ចោលមន្ត្រីរាជការណា​ម្នាក់ដែរ ​មន្ត្រីគឺជាភាគរួមដែលមានវិសាលភាព​គ្របដណ្តប់​លើថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ក៏រួមជាមួយអស់លោក លោកស្រី ​ដែលជា​និវត្តន៍ជន​របស់ក្រសួងអធិការកិច្ចផងដែរ ព្រោះថា ​បញ្ហាសុខភាព​សំខាន់ណាស់។

នេះជាប្រសាសន៍លើកឡើង​របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីចុះហត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអធិការកិច្ច ​និងមន្ទីរពេទ្យព្រះកេតុមាលា ស្តីពីការលើកកម្ពស់​សុខុមាលភាពជូនមន្ត្រីរាជការក្រសួងអធិការកិច្ច ដែលធ្វើឡើង កាលពីព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច រួមជាមួយ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះដោយមានលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួង​អធិការកិច្ច និងលោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា ជាហត្ថាលេខី លើអនុស្សរណៈនៃការយោគយល់នេះ ​បានផ្តោតសំខាន់​ទៅលើការលើក​កម្ពស់​សុខុមាលភាព​ជូនមន្ត្រីរាជការក្រសួងអធិការកិច្ច។

ឯកឧត្តម ហួត ហាក់ ​បានជម្រាបជូនដល់មន្ត្រីរាជការ ទាំងថ្នាក់ជាតិ ទាំងមន្ទីរ២៥រាជធានី-ខេត្តឱ្យយកចិត្តទុកដាក់ចូលរួមឈ្វេងយល់ពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃការចុះអនុស្សរណៈ រវាងក្រសួងអធិការកិច្ច ​និងមន្ទីពេទ្យព្រះកេតុមាលានេះ ។ ​ខណៈមន្ត្រីរាជការនៃក្រសួង​អធិការកិច្ចទាំង​អស់​នឹងទទួលបាននូវសេវាថែទាំសុខភាពរួមទាំងប្តី-ប្រពន្ធ​ កូន-ឪពុកម្តាយបង្កើត ពិសេសនិវត្តន៍ជនរបស់ក្រសួងផងដែរ។

នាឱកាសនោះឯកឧត្តម លី កុសល រដ្ឋលេខាធិការ​ ក្រសួងការពារជាតិតំណាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ​បានលើកឡើងថា ​កន្លងមក​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាតវៃ​របស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការ ​យោគយល់គ្នារវាងក្រសួង​អធិការកិច្ច ​និងមន្ទីពេទ្យព្រះកេតុមាលា ​ស្តីពីការលើកកម្ពស់សុខុមាលភាព ជូនមន្ត្រីរាជការ​ក្រសួងអធិការកិច្ច។ ​ហើយថ្ងៃនេះក្រោមការដឹកនាំថ្មីរបស់លោករដ្ឋមន្ត្រីក្រសួងទាំងពីរ ក៏ដូចជា​មន្ទីពេទ្យព្រះកេតុមាលា ​មានសេចក្តីសោមនស្សរីករាយ ​ក្នុងការបន្តចុះអនុស្សរណៈ នៃ​កិច្ចយោគយល់គ្នាបន្តទៀត។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ​កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹង​នៅតែរក្សាបានឋិតថេរគង់វង្ស​យូរអង្វែង តទៅមុខទៀត ​ជារៀងរហូតជាក់ជាមិនខាន ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm